- 2024-12-13 11:51:03
- ព័ត៌មាន
វេទិកាថ្នាក់ជាតិស្ដីពី «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» លើកទី៥ ផ្ដល់ឱកាសជនមានពិការភាពជួបនិយោជក និងទទួលបានព័ត៌មានការងារ
- 2024-12-13 11:51:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេទិកាថ្នាក់ជាតិស្ដីពី «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» លើកទី៥ ផ្ដល់ឱកាសជនមានពិការភាពជួបនិយោជក និងទទួលបានព័ត៌មានការងារ
ចន្លោះមិនឃើញ
វេទិកាថ្នាក់ជាតិស្ដីពី «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» លើកទី៥ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមចន្លោះ ១៧០-២០០នាក់ ខណៈវេទិកានេះជាការផ្ដល់ឱកាសសំខាន់សម្រាប់ជនមានពិការភាពបានជួបជាមួយភាគីនិយោជកដោយផ្ទាល់ ទទួលបានការលើកទឹកចិត្តផ្សេងៗ និងចែករំលែកបទពិសោធល្អៗទៅវិញទៅមកនាពេលកន្លងមក។
សិក្ខាសាលានេះធ្វើឡើងនៅឯបណ្ណាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងសហការរៀបចំដោយ អង្គការ PafiD ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ធនាគារ និងស្ថាប័នឯកជន សំខាន់ៗជាច្រើនទៀត។
លោក ខេង វីរៈ នាយកប្រតិបត្តិនៃអង្គការ PafiD បានឲ្យដឹងថា នេះជាវេទិកាទី៥ ហើយដែលបានជួបជុំគ្នារវាងភាគីពាក់ព័ន្ធទាំងអស់មានដូចជាជនមានពិការភាព តំណាងស្ថាប័នឯកជន និយោជក អង្គការនានា និងពិសេសនោះតំណាងក្រសួងផងដែរ។ វេទិកានេះគឺបានផ្ដល់ឱកាសជជែកពិភាក្សា ប្ដូរយោបល់គ្នាទៅវិញទៅមក ចែករំលែកបទពិសោធល្អៗ ផ្ដល់សារលើកទឹកចិត្ត ចែករំលែកព័ត៌មានអំពីឱកាសការងារ រួមទាំងជាការលើកឡើងអំពីបញ្ហាប្រឈមនានាដើម្បីរួមគ្នាដោះស្រាយផងដែរ។
បញ្ជាក់ដែរថា វេទិកាថ្នាក់ជាតិស្ដីពី «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» លើកទី៥ នេះធ្វើឡើងរយៈពេលពេញមួយថ្ងៃតែម្ដងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្តន៍ទៅតាមរបៀបវារៈ។ សិក្ខាសាលានេះផងដែរមានការអញ្ជើញចូលរួមជាគណៈអធិបតីឯកឧត្ដម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ និងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ៕