• 2024-12-28 07:25:00
  • ព័ត៌មាន

បេអហ្វឡៃថ៍ យកជំនួយជួយកុមារក្រីក្រជាង ១០០ នាក់នៅខេត្តព្រះសីហនុ

  • 2024-12-28 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេ អហ្វ ឡៃថ៍ ជាគម្រោង អភិវឌ្ឍន៍ផ្ដោត​លើ និរន្តរភាព​បាន​ចូល​រួមចំណែក យ៉ាងសកម្ម​ដល់​​ការ​ចូល​រួម​​សហគមន៍ និង​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម ។ គំនិតផ្តួចផ្តើម​ចុងក្រោយ បំផុត​របស់​ខ្លួន​យុទ្ធនាការ​សប្បុរសធម៌ Santa's Shoebox Challenge ជា​ការ​កិច្ចខិតខំ​ប្រឹងប្រែង​រយៈ​ពេល​វែង​របស់ ក្រុមហ៊ុន​ក្នុង​ការ​កសាង​ក្រុង​ព្រះសីហនុ​ដ៏​ឧត្ដុង​ឧត្ដម ។ យុទ្ធនាការ​នេះ​បាន​ផ្តល់​ឱ្យ​កុមារ​ក្រីក្រ​ជាង​ ១០០ នាក់​នូវ​ប្រអប់​កាដូ​ជាមួយ​សម្ភារៈ​ចាំបាច់ រួម​ទាំង​ប្រដាប់ប្រដា​ក្មេង​លេង និង​របស់​របរ​ មួយ​ចំនួន​ទៀត​ក្រោម​កិច្ច​សហការ​ជា​ដៃគូ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ចំនួន​ពីរ​គឺ​រួមគ្នា​ ដើម្បី​អនាគត(Let Us Create Futures Oganization) និង អង្គការ​បំណង​ល្អ(Bomnong L'or)។

ប្រារឰ​ឡើង​នៅ ​Beach Club & Cabins by Preference នៃ រីសត​មាត់​សមុទ្រ Summer Bay យុទ្ធនាការ នេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពេញ​មួយឆ្នាំ​របស់ បេ អហ្វ ឡៃថ៍ ចំពោះ​គោលការណ៍ បរិស្ថាន សង្គម​ និង​អភិបាលកិច្ច (ESG) ។ ដោយ​រួម​បញ្ចូល​នូវ​និរន្តរភាព និង ការអភិវឌ្ឍន៍ សហគមន៍​ទៅ​ក្នុង ​គុណ​តម្លៃ​​ស្នូល បេ អហ្វ ឡៃថ៍ បាន​បង្ហាញ​ពី ការ​ប្ដេជ្ញា​ចិត្តរ​បស់ខ្លួន​តាមរយៈ យុទ្ធនាការ Santa's Shoebox ជា​មូលដ្ឋានគ្រឹះ​នៃ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ ចំនួន​ប្រាំមួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា វិជ្ជមាន​ក្នុង​ឆ្នាំ​២០២៤ ៖

១. ភាពជាដៃគូយុទ្ធសាស្ត្រ ESG ជាមួយ Alaya Consulting៖ ការប្រើប្រាស់ជំនាញ​របស់​អ្នក​ ប្រឹក្សា​ស្ដី​ពី​គោលការណ៍​បរិស្ថាន សង្គម និង អភិបាលកិច្ច ESG ឈានមុខ​គេ Alaya Consulting, បេ អហ្វ ឡៃថ៍ ពង្រឹង​ ក្រប​ខ័ណ្ឌ និរន្តរភាព របស់​ខ្លួន​ និង​ ពង្រឹង​ ការ​អនុវត្ត​ប្រកប​ដោយ​​តម្លា​ភាព​ និង​ ការ​ទទួល​ខុស​ត្រូវ​លើ​គ្រប់​ប្រតិបត្តិការ​ ទាំង​អស់​ ដោយ​ស្រប​តាម​​ការ​អនុវត្ត​ល្អ​បំផុត​អន្តរជាតិ​។

២. គំនិត​ផ្ដួចផ្ដើម​យុទ្ធនា​ការ​រត់​រើស​សំរាម ៖​ដោយ​សហការ​ជាមួយ​រីសត​កោះ Six Senses Krabey សហគមន៍​ឆ្នេរ និង​ក្រសួងបរិស្ថាន /នាយកដ្ឋាន​ទេសចរណ៍ បេ អហ្វ ឡៃថ៍ បាន​គាំទ្រ​គំនិត​ផ្ដួច ផ្ដើម​យុទ្ធនា​ការ​រត់​រើស​សំរាម​ដំបូង​បំផុត​​របស់​ប្រទេស ដោយ​ប្រមូល​សំរាម​បាន​ជាង ៣១០​គីឡូក្រាម និង ធ្វើជា​គំរូ​ចំពោះ​សកម្មភាពបរិស្ថាន​សម្រាប់​សហគមន៍ ។

៣. ការ​ពង្រឹង​សហគមន៍​មូលដ្ឋាន​ជាមួយ​ នឹង​ធនធាន​សំខាន់ៗ ៖ បេ អហ្វ ឡៃថ៍ ផ្តល់​សិទ្ធិអំណាច ដល់​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាននៅក្នុង​សហគមន៍​មូលដ្ឋាន ដោយ​ផ្តល់នូវ​ការគាំទ្រ​ជាក់ស្តែង​តាមរយៈ កម្មវិធី​គាំទ្រ​គោលដៅ​។

៤. ការ​បណ្ដុះ​បណ្ដាល​អ្នក​ដឹក​នាំ​នា​ពេល​អនាគត​តាមរយៈ​ការអប់រំ និងកីឡា ៖ អនុស្សរណៈ​នៃ​ការ​ យោគយល់​គ្នា​ជាមួយ សាលា​អន្តរជាតិ Life International School និង​ក្លឹប​បាល់ទាត់ Life Football Club បាន​បង្កើត​ក្នុង​គោល​បំណង​អភិវឌ្ឍ​ឧត្តមភាព​ផ្នែក​អប់រំ និង​បណ្ដុះបណ្ដាល​ទេពកោសល្យ កីឡា។​

៥. ការ​លើកកម្ពស់​ក្រុងព្រះសីហនុជា​មជ្ឈមណ្ឌល​វប្បធម៌ ៖ តាមរយៈ​ភាពជា​ដៃគូ​ជា​មួយ​​វិចិត្រសាល សិល្បៈ ​អង្គរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បេ អហ្វ ឡៃថ៍ នឹង បម្រើ​ជា​វេទិកា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ សម្រាប់​ការ​តាំង​ពិព័រណ៍ ស្នាដៃ​សិល្បៈ​ខ្មែរ និង​ផ្សព្វផ្សាយ ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​វប្បធម៌​ដ៏​ រស់​រវើក​។

៦. កម្មវិធី​ចែក​កាដូ​សប្បុរស Santa's Shoebox ប្រកបដោយ​និរន្តរភាព ៖ គំនិត​ផ្តួចផ្តើម​ដ៏​មាន​ឥទ្ធិពល នេះ​ដែរ រៀបចំ​ដោយ​បុគ្គលិក បេ អហ្វ ឡៃថ៍ និង គាំទ្រ​ដោយ​បណ្តាញ​របស់​ពួកគេ​បាន​ផ្សារ​ភ្ជាប់​​ទំនាក់​ទំនង​​​សហគមន៍​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​ចែក​ប្រអប់​កាដូ​ដ៏​មាន​សារប្រយោជន៍​ដល់​កុមារ ក្រីក្រ​ជាង​១០០ នាក់​ក្នុង​រដូវ​បុណ្យ​គ្រីសស្មាក់​ដោយ​ភាព​ជា​ដៃគូ​ជា​មួយ​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​ ពីរ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រះសីហនុ ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម​ និង​ការ​អភិវឌ្ឍន៍ សហគមន៍​រយៈពេល​វែង។

បេ អហ្វ ឡៃថ៍ ទទួលស្គាល់​ទំនាក់ទំនង​ខាងក្នុង​រវាង​និរន្តរភាព និង វិបុលភាព សហគមន៍​ក្នុង​ ក្រុង​ព្រះសីហនុ​ប្រទេស​កម្ពុជា ។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​បង្ហាញ ពីការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​សម្រាប់​ការ អភិវឌ្ឍ សេ​ដ្ឋកិច្ចឱ្យរីកចម្រើន និង បរិយាកាស​សង្គម ។ ជាមួយនឹង​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដែល រួមមាន​ការអប់រំ​វប្បធម៌ កីឡា និង ការគ្រប់គ្រង​បរិស្ថាន​ក្រុមហ៊ុន​មាន​គោល​បំណង​កំណត់​ស្តង់​ដា​ថ្មី​ សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ ការទទួលខុសត្រូវ​នៅ​កម្ពុជា​។

អំពី បេ អហ្វ ឡៃថ៍

បេ អហ្វ ឡៃថ៍ គឺ​ជាការអភិវឌ្ឍន៍​ប្រកបដោយ​ចក្ខុវិស័យ ដែល​ផ្ដោត​លើ​គម្រោង​ទីក្រុង​អគារ​ខ្ពស់​ៗ នៃ​ក្រុង​ព្រះសីហនុ ។ គម្រោង​ទីក្រុង​ឆ្នេរសមុទ្រ​ទំហំ ៩៣៤ ហិតា​នេះ​គាំទ្រ​ដោយ​ការវិនិយោគ១៦​ពាន់ លាន​ដុល្លារ​អាមេរិក គ្រប​ដណ្តប់​តំបន់​ចំនួន ៩​ផ្សេងៗគ្នា​ដែល​ផ្តោត​លើ​វិស័យ​ទេសចរណ៍​ការ​កម្សាន្ត​ សុខ​ភាព ​និង​សុខុមាលភាព​សេវាកម្ម​ហិរញ្ញវត្ថុ​ការអប់រំ និង សិល្បៈ និង​វប្បធម៌ ។ តាមរយៈ ការ​ជំរុញ​ទំនាក់​ទំនង​យ៉ាង​រលូន​​រវាង​វិស័យ​ទាំងនេះ​បេ អហ្វ ឡៃថ៍ នឹង ក្លាយទៅជា​គោលដៅ​ហិរញ្ញវត្ថុ និង​ទេសចរណ៍​ថ្មី​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ពង្រឹងកំណើន​សេដ្ឋកិច្ច​និង​ផ្តល់​នូវ​របៀប​របប​នៃ​រស់​នៅ​ដ៏​រស់​រវើក​ ដើម្បី​ស្វែង​យល់​ពី​ឱកាស​វិនិយោគ និង អនាគត​នៃ​ក្រុងព្រះសីហនុ​សូម​ចូលទៅ​កាន់ បេ អហ្វ ឡៃថ៍ ក្រុងព្រះសីហនុ

ចុចទំនាក់ទំនង

Paula Yous ប្រធានផ្នែកទីផ្សារ

+855 (0) 81 662 097

paula.yous@canopysands.com

មតិយោបល់