- 2025-02-05 03:26:05
- ព័ត៌មាន
ខ្យល់មូសុង ឦសាន សម្ពាធទាប បានគ្របដណ្តប់ លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង កម្ពុជា
- 2025-02-05 03:26:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្យល់មូសុង ឦសាន សម្ពាធទាប បានគ្របដណ្តប់ លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង កម្ពុជា
ចន្លោះមិនឃើញ
ស្ថានភាពធាតុអាកាសនៅ កម្ពុជា គឺ របបខ្យល់មូសុងឦសាន ជាមួយសម្ពាធទាប បានគ្របដណ្តប់ លើសមុទចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើ ប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥
១. តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
៣. តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាននិងបូព៌ មានល្បឿនមធ្យម ២ម៉ែតវិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៥ម៉ែត្រ៕