
- អង្គារ, 25 មីនា 2025 08:38
- ព័ត៌មាន
បុណ្យទន្លេ នៅខេត្តតាកែវ ៣ ថ្ងៃ ទាក់ទាញ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាង ៣៥ ម៉ឺននាក់!
- អង្គារ, 25 មីនា 2025 08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យទន្លេ នៅខេត្តតាកែវ ៣ ថ្ងៃ ទាក់ទាញ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាង ៣៥ ម៉ឺននាក់!
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ បានបិទបញ្ចប់ជាផ្លូវការនៅរាត្រីថ្ងៃទី ២៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើន។
ឯកឧត្តម ហួត ហាក់ បានកោតសរសើរគណៈកម្មការអន្តរក្រសួងដែលខិតខំរៀបចំព្រឹត្តិការណ៍នេះបានជោគជ័យ ដោយធានាសន្តិសុខ សុវត្ថិភាព និងផ្តល់ភាពរីករាយដល់អ្នកចូលរួម។ ព្រឹត្តិការណ៍៣ថ្ងៃ ចាប់ពីថ្ងៃទី ២១-២៣ ខែមីនា ទាក់ទាញមនុស្សជាង ៣៥ ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង ១០០០ នាក់។ ថ្ងៃទី១ មានអ្នកចូលរួមជាង ១០ ម៉ឺននាក់ ថ្ងៃទី២ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានជាង ១១ ម៉ឺននាក់ និងថ្ងៃបិទមានជាង ១៤ ម៉ឺននាក់។
នៅក្នុងពិធីបិទនេះ ក៏មានការប្រគល់-ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេ គឺខេត្តពោធិ៍សាត់៕