
- 2025-03-26 04:52:12
- ព័ត៌មាន
នគរបាលទេសចរណ៍ ផ្តល់ទម្រង់បណ្តឹង ករណីរងគ្រោះដោយការបោកប្រាស់ តាមបណ្តាញសង្គម
- 2025-03-26 04:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នគរបាលទេសចរណ៍ ផ្តល់ទម្រង់បណ្តឹង ករណីរងគ្រោះដោយការបោកប្រាស់ តាមបណ្តាញសង្គម
ចន្លោះមិនឃើញ
នាយកដ្ឋាននគរបាលទេសចរណ៍ បានផ្តល់ទម្រង់បណ្តឹងជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដើម្បីប្រើប្រាស់ក្នុងករណីរងគ្រោះដោយការបោកប្រាស់ពីជនខិលខូចតាមបណ្តាញសង្គមអនឡាញ។
នាយកដ្ឋាននគរបាលទេសចរណ៍ បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋជួបប្រទះករណីបោកប្រាស់តាមអនឡាញ សូមបោះពុម្ពទម្រង់បណ្តឹងនេះ ដើម្បីបំពេញព័ត៌មាន និងដាក់ជូនទៅការិយាល័យរបស់នាយកដ្ឋាន។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលទេសចរណ៍ក៏បានជូនដំណឹងថា ប្រជាពលរដ្ឋអាចទាក់ទងទៅការិយាល័យនីតិវិធីនៃនាយកដ្ឋាននគរបាលទេសចរណ៍ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ រៀងរាល់ ម៉ោងធ្វើការ។
យោងតាមឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បន្ទាប់ពីមានដំណឹងអំពីការចាប់ខ្លួនជនបោកប្រាស់ម្នាក់ ដែលបានបង្កើតទំព័រ Facebook ក្លែងក្លាយ និងបញ្ជាឱ្យគេទិញទំនិញ បង់ប្រាក់ ប៉ុន្តែមិនបានផ្ញើទំនិញត្រឡប់មកវិញ ជនរងគ្រោះជាច្រើនបានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់នៅនាយកដ្ឋានទេសចរណ៍អំពីករណីបោកប្រាស់ទាំងនេះ៕