
- 2025-04-28 03:21:30
- ព័ត៌មាន
មកដឹងពីលក្ខណៈពិសេស របស់ នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ទើបចូលសំចតនៅកំពង់ផែព្រះសីហនុ
- 2025-04-28 03:21:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីលក្ខណៈពិសេស របស់ នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ទើបចូលសំចតនៅកំពង់ផែព្រះសីហនុ
ចន្លោះមិនឃើញ
ព្រះសីហនុ៖ នៅវេលាម៉ោង ០៩:០០ ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាវាចម្បាំង ចំនួន៣គ្រឿងរបស់កងទ័ពជើងទឹក រុស្ស៊ី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដឹកនាំដោយលោក វរនាវីឯក Aleksei Antsiferov នាយសេនាធិការនៃផ្នែកនាវាលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិក នាវាទាំងនេះនឹងស្នាក់នៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
កងនាវារុស្ស៊ីនេះមាននាវិកសរុប ២៦២នាក់ និងរួមបញ្ចូលនាវាចម្បាំងទំនើប៣គ្រឿង ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងសមត្ថភាពខ្ពស់៖
១. នាវា REZKIY (លេខ ៣៤៣)
• ទម្ងន់ផ្ទុក៖ ២,២៥០ តោន
• បណ្តោយ៖ ១០៤.៥ ម៉ែត្រ
• ទទឹង៖ ១៣ ម៉ែត្រ
• ជម្រៅទឹក៖ ៧.៩៥ ម៉ែត្រ
• នាវិក៖ ១០០ នាក់
• មេបញ្ជាការ៖ លោក វរនាវីឯក Evgenii Kova Lev
នាវានេះជានាវាចម្បាំងទំនើបដែលរចនាឡើងសម្រាប់ប្រតិបត្តិការលើផ្ទៃទឹកដ៏ស្មុគស្មាញ។
២. នាវា HERO (លេខ ៣៣៩)
• ទម្ងន់ផ្ទុក៖ ២,២៥០ តោន
• បណ្តោយ៖ ១០៤.៥ ម៉ែត្រ
• ទទឹង៖ ១៣ ម៉ែត្រ
• ជម្រៅទឹក៖ ៧.៩៥ ម៉ែត្រ
• នាវិក៖ ១០០ នាក់
• មេបញ្ជាការ៖ លោក វរនាវីឯក Dmitrii Gunko
នាវា HERO ត្រូវបានគេស្គាល់ដោយសមត្ថភាពរហ័ស និងប្រសិទ្ធភាពខ្ពស់ក្នុងបេសកកម្មសមុទ្រ។
៣. នាវា PECHENGA
• ទម្ងន់ផ្ទុក៖ ១២,៨៩១ តោន
• បណ្តោយ៖ ១៣០ ម៉ែត្រ
• ទទឹង៖ ២០ ម៉ែត្រ
• ជម្រៅទឹក៖ ៧.២ ម៉ែត្រ
• នាវិក៖ ៦២ នាក់
• មេបញ្ជាការ៖ លោក Gonchar Aleksandr
នាវា PECHENGA ជានាវាគាំទ្រដ៏ធំសម្បើម ដែលផ្តល់ការគាំទ្រភស្តុភារ និងប្រេងឥន្ធនៈសម្រាប់កងនាវា។