
- 2025-05-06 04:02:17
- ព័ត៌មាន
ចិន មានផ្ទៃដីធំលំដាប់ទី ៤ លើលោក ប៉ុន្តែប្រទេសទាំងមូល ប្រើប្រាស់តំបន់ម៉ោងតែមួយគត់ ហៅថា ម៉ោងប៉េកាំង
- 2025-05-06 04:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន មានផ្ទៃដីធំលំដាប់ទី ៤ លើលោក ប៉ុន្តែប្រទេសទាំងមូល ប្រើប្រាស់តំបន់ម៉ោងតែមួយគត់ ហៅថា ម៉ោងប៉េកាំង
ចន្លោះមិនឃើញ
ចិន ដែលជាប្រទេសមានទំហំធំលំដាប់ទី៤ នៅលើពិភពលោក និងលាតសន្ធឹងកាត់តាមតំបន់ម៉ោងភូមិសាស្ត្រចំនួន៥ មានលក្ខណៈពិសេសមួយគឺការប្រើប្រាស់តែម៉ោងតំបន់តែមួយគត់ ដែលគេស្គាល់ថាជា "ម៉ោងប៉េកាំង" ឬ "China Standard Time (CST)" ដែលនៅ UTC+8។ ការសម្រេចចិត្តនេះមានឫសគល់ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងតាំងពីឆ្នាំ១៩៤៩។
មុនឆ្នាំ១៩៤៩ ប្រទេសចិន បានប្រើប្រាស់ម៉ោងតំបន់ចំនួន៥ ដែលមានឈ្មោះថា Zhongyuan, Longshu, Tibet, Kunlun និង Changbai ដែលនីមួយៗខុសគ្នាពី GMT+5.5 ដល់ GMT+8.5។ ប៉ុន្តែបន្ទាប់ពីគណបក្សកុម្មុយនិស្តចិន ដឹកនាំដោយលោក ម៉ៅ សេទុង បានឡើងកាន់អំណាចនៅឆ្នាំ១៩៤៩ ពួកគេបានសម្រេចចិត្តបង្រួបបង្រួមម៉ោងទាំងអស់ទៅជា "ម៉ោងប៉េកាំង" ដើម្បីជំរុញឯកភាពជាតិ។ យោងតាមគេហទំព័រ timeanddate.com ការសម្រេចចិត្តនេះមានគោលបំណងបង្កើនភាពសុខដុមរមនានៅក្នុងប្រទេសដែលធ្លាប់បែកបាក់ដោយសារសង្គ្រាមស៊ីវិល និងការគ្រប់គ្រងបែងចែកតាមតំបន់។
ការបង្រួបបង្រួមនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទាំងស្រុងនោះទេ។ ឧទាហរណ៍ ប្រទេសឥណ្ឌា ដែលទើបទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ ក៏បានអនុវត្តគោលនយោបាយស្រដៀងគ្នានេះដែរ ដោយប្រើម៉ោងតំបន់តែមួយសម្រាប់ប្រទេសទាំងមូល។ ការប្រើម៉ោងតំបន់តែមួយ ជួយសម្រួលដល់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ របស់ប្រទេសចិន ដូចជាប្រព័ន្ធផ្លូវដែក និងការទំនាក់ទំនងអន្តរជាតិ។ យោងតាម The Chairman’s Bao វាក៏ជួយកាត់បន្ថយភាពច្របូកច្របល់ក្នុងការកំណត់ពេលវេលាសម្រាប់អាជីវកម្មអន្តរជាតិផងដែរ។ ទោះជាយ៉ាងណា អ្នករស់នៅតំបន់ភាគខាងលិច ដូចជាកសិករ ច្រើនតែកែសម្រួលកាលវិភាគរបស់ពួកគេទៅតាមពន្លឺព្រះអាទិត្យ ដោយធ្វើការចាប់ពីម៉ោង១១ព្រឹកដល់៧យប់ ជំនួសឱ្យម៉ោង៩ព្រឹកដល់៥ល្ងាចដែលជាម៉ោងធម្មតានៅប៉េកាំង៕