• 2025-05-06 05:02:14
  • ព័ត៌មាន

ភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានជំនន់ទឹកភ្លៀង នៅទីក្រុងបាងកក និងតំបន់ជុំវិញ

  • 2025-05-06 05:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ បានបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន The Nation Thailand ទីក្រុងបាងកក និងខេត្តសមុទ្រប្រាកាន់បានរងផលប៉ះពាល់ខ្លាំងជាងគេ។

នៅខេត្តឈៀងរ៉ៃ ទន្លេសាយបានហក់ឡើងលើសកម្រិតធម្មតា ដែលបណ្តាលឱ្យទឹកហូរចូលជន់លិចផ្ទះសម្បែង និងហាងទំនិញនៅស្រុកម៉ែសាយ។ សារព័ត៌មាន Bangkok Insight បានរាយការណ៍ថា ប្រជាជនក្នុងតំបន់នេះបានប្រញាប់ប្រញាល់ដឹកជញ្ជូនទ្រព្យសម្បត្តិចេញពីតំបន់រងគ្រោះ ដើម្បីការពារការខូចខាត។

ទីភ្នាក់ងារឧតុនិយមថៃបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅតំបន់ភាគខាងជើង និងកណ្តាលនៃប្រទេស ដោយសារឥទ្ធិពលនៃខ្យល់បក់ខ្លាំង និងសម្ពាធទាប។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង និងការកកស្ទះចរាចរណ៍បន្ថែមទៀត។

ដោយ ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី