
- 2025-05-16 08:09:33
- ព័ត៌មាន
កម្ពស់ ៩០ ម៉ែត្រ! សំកាំងខ្លួនលើអាកាស ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
- 2025-05-16 08:09:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពស់ ៩០ ម៉ែត្រ! សំកាំងខ្លួនលើអាកាស ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ
ចន្លោះមិនឃើញ
ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ តទៅ។ ការបើកឱ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីការសាងសង់ស្ពាននេះសម្រេចបានលទ្ធផល១០០% ដែលបង្ហាញពីគុណភាព និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
ស្ពានលេខ២៨ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ និងទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ដោយផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ។ ប្រជាពលរដ្ឋអាចឈប់ថតរូប និងទស្សនាកម្សាន្តជាមួយទេសភាពស្ពានខ្ពស់ត្រដែត ដែលហ៊ុំព័ទ្ធដោយអ័ព្ទ ព្រៃឈើខៀវស្រងាត់ និងទឹកស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប។
ការបើកឱ្យប្រើប្រាស់ស្ពាននេះ ត្រូវបានប្រជាពលរដ្ឋសាទរ និងចាត់ទុកជាសមិទ្ធផលដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃខេត្តពោធិ៍សាត់ និងប្រទេសកម្ពុជាទាំងមូល។ ស្ពានលេខ២៨ មិនត្រឹមតែជានិមិត្តរូបនៃវឌ្ឍនភាពបច្ចេកវិទ្យាសាងសង់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបង្កើតឱកាសសម្រាប់ការទេសចរណ៍ និងការតភ្ជាប់សហគមន៍នៅតំបន់ដាច់ស្រយាលផងដែរ៕