
- 2025-08-26 05:16:22
- ព័ត៌មាន
យន្តហោះចម្បាំង Saab Gripen ខ្លាញ់គោ ចំនួន ៤ គ្រឿង ត្រូវបានស៊ុយអែត យល់ព្រមលក់ទៅឱ្យ ថៃ
- 2025-08-26 05:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះចម្បាំង Saab Gripen ខ្លាញ់គោ ចំនួន ៤ គ្រឿង ត្រូវបានស៊ុយអែត យល់ព្រមលក់ទៅឱ្យ ថៃ
ចន្លោះមិនឃើញ
ប្រទេសស៊ុយអែតបានប្រកាស កាលពីពេលថ្មីៗនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន ៤ គ្រឿង ដែលផលិតដោយក្រុមហ៊ុន Saab ទៅឱ្យប្រទេសថៃ។
កិច្ចព្រមព្រៀងនេះ ជួយពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះស៊ុយអែត។ នេះបើតាមសម្តីរបស់លោក Mikael Granholm នាយកទូទៅនៃរដ្ឋបាលសម្ភារការពារជាតិស៊ុយអែត (FMV) នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ក្រុមហ៊ុន Saab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា តម្លៃនៃការបញ្ជាទិញនេះ ដែលរួមមានយន្តហោះ Gripen E ចំនួន ៣ គ្រឿង និង Gripen F ចំនួន ១ គ្រឿង ព្រមទាំងឧបករណ៍ ការគាំទ្រ និងការបណ្តុះបណ្តាល មានតម្លៃប្រមាណ ៥៥៦ លានដុល្លារ ហើយការដឹកជញ្ជូននឹងធ្វើឡើងចន្លោះឆ្នាំ ២០២៥ ដល់ ២០៣០។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសថៃមានកងអនុសេនាធំមួយនៃយន្តហោះ Gripen C/D រួចហើយ ដោយការបញ្ជាទិញនេះ នឹងបន្ថែមនូវយន្តហោះចម្បាំងដ៏ទំនើប ៤ គ្រឿងបន្ថែមទៀតទៅកាន់ កងទ័ពជើងអាកាសរបស់ខ្លួន៕