
- 2025-08-26 05:32:36
- ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Korean Air ទិញយន្តហោះ Boeing ថ្មីខ្លាញ់គោ ១០៣ គ្រឿង ពីអាមេរិក
- 2025-08-26 05:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរណ៍ Korean Air ទិញយន្តហោះ Boeing ថ្មីខ្លាញ់គោ ១០៣ គ្រឿង ពីអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសអំពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣ គ្រឿង និងម៉ាស៊ីន ព្រមទាំងសេវាកម្មថែទាំពីក្រុមហ៊ុន GE Aerospace ក្នុងតម្លៃសរុប ៥៦ ពាន់លានដុល្លារ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ការបញ្ជាទិញនេះ ជាការបញ្ជាទិញធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air រួមមានយន្តហោះប្រភេទ 787s, 777s និង 737s ពីក្រុមហ៊ុន Boeing ដែលមានតម្លៃប្រមាណ ៣៦,៥ ពាន់លានដុល្លារ។ លើសពីនេះ Korean Air ក៏បានប្រកាសពីកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយក្រុមហ៊ុន GE Aerospace សម្រាប់ការទិញ និងថែទាំម៉ាស៊ីនយន្តហោះដែលមានតម្លៃ ១៣,៧ ពាន់លានដុល្លារ។
លោក Cho Won-tae នាយកប្រតិបត្តិក្រុមហ៊ុន Korean Air ដែលថ្មីៗនេះបានទៅទស្សនកិច្ចនៅរោងចក្រមួយរបស់ Boeing នៅសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការបញ្ជាទិញដ៏ធំនេះនឹងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់កូរ៉េ អាចពង្រីកគោលដៅហោះហើរទៅកាន់សហរដ្ឋអាមេរិក អាមេរិកឡាទីន និងអាមេរិកខាងត្បូងបន្ថែមទៀត។
ប្រហែលពាក់កណ្តាលនៃការបញ្ជាទិញថ្មីចំនួន ១០៣ គ្រឿងនេះគឺជាយន្តហោះប្រភេទ 737 MAX 10 ហើយនៅសល់គឺជាការលាយបញ្ចូលគ្នារវាងយន្តហោះប្រភេទ 777-9 និង 787។ ប្រហែល ៨០% នៃយន្តហោះ Boeing ថ្មីទាំងនេះនឹងជំនួសយន្តហោះចាស់ៗនៅក្នុងក្រុមហ៊ុន៕