
- 2025-09-10 07:53:11
- ព័ត៌មាន
៣ ជម្រើសល្អៗ ងាយស្រួលធ្វើដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់កណ្តាល រាជធានីភ្នំពេញ
- 2025-09-10 07:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ជម្រើសល្អៗ ងាយស្រួលធ្វើដំណើរ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់កណ្តាល រាជធានីភ្នំពេញ
ចន្លោះមិនឃើញ
តើអ្នកនឹងមកទស្សនាកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមិនប្រាកដថាត្រូវធ្វើដំណើរពី អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទៅកាន់កណ្តាលរាជធានីភ្នំពេញដោយរបៀបណា? អ្នកមិនមែនជាមនុស្សតែម្នាក់ឯងទេ! អាកាសយានដ្ឋានថ្មីនេះស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ចម្ងាយប្រមាណ ២៦ គីឡូម៉ែត្រពីតំបន់មាត់ទន្លេ ដែលជាកន្លែងស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ ប្រមូលផ្តុំទៅដោយហាងកាហ្វេ និងសណ្ឋាគារដ៏ប្រណិតជាច្រើន។ ការធ្វើដំណើរទៅកាន់ទីក្រុងជាធម្មតាចំណាយពេលប្រហែលមួយម៉ោងបើគ្មានការកកស្ទះចរាចរណ៍។ ខាងក្រោមនេះជាមធ្យោបាយមួយចំនួន ដើម្បីជួយអ្នកជ្រើសរើសជម្រើសធ្វើដំណើរដែលសមស្រប។
ជម្រើសទី១៖ រថយន្តក្រុងសាធារណៈ Airport Express
សាលារាជធានីភ្នំពេញ បានប្រកាសថា ចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ រថយន្តក្រុង Airport Express នឹងភ្ជាប់ទីក្រុងភ្នំពេញជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ។
ម៉ោងដំណើរការ៖ ចាប់ពីម៉ោង ៥:៣០ ព្រឹក ដល់ ១១:៣០ យប់
ផ្លូវរត់៖
ទីក្រុងទៅអាកាសយានដ្ឋាន ៖ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។
អាកាសយានដ្ឋានទៅទីក្រុង ៖ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
ចំណតរថយន្តក្រុង៖
សួនកាណាឌីយ៉ា (មុខស្ថានីយ៍រថភ្លើង) – AEB01 / AEB02
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (សាលា Rule) – AEB03 / AEB04
ធនាគារ Bred (មហាវិថីសម្តេចហ៊ុនសែន) – AEB05 / AEB06
អ៊ីអនមានជ័យ (Aeon Mall 3) – AEB07 / AEB08
ជម្រើសទី២៖ កម្មវិធី App Booking រថយន្ត
ការហៅរថយន្តតាម App គឺជាវិធីងាយស្រួលបំផុតមួយ ជាពិសេសប្រសិនបើអ្នកធ្វើដំណើរជាមួយវ៉ាលី។ កម្មវិធីដែលពេញនិយមនៅភ្នំពេញរួមមាន Grab, Move, WowNow និង PassApp។
តម្លៃប៉ាន់ស្មានពីម្តុំមាត់ទន្លេ ព្រះបរមរាជវាំង៖
Grab៖ ប្រមាណ ១៥.៧៥ ដុល្លារ សម្រាប់រថយន្តធម្មតា (អាចផ្ទុកអ្នកដំណើរបាន ៤ នាក់)
WowNow៖ ប្រមាណ ៧.៥០ ដុល្លារ សម្រាប់តុកតុក ឬ ១៦ ដុល្លារ សម្រាប់តាក់ស៊ីអគ្គិសនី
ជម្រើសទី៣៖ សេវាកម្មជួលរថយន្ត សម្រាប់ភ្ញៀវដែលចូលចិត្តបែបឯកជនភាព ជម្រើសក្នុងការជួលរថយន្ត Taxi មាននៅ ក្នុង Hall នៅពេលធ្វើដំណើរមកដល់ក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោ។