- 2014-11-27 22:54:45
- ព័ត៌មាន
ស្ងាត់ៗ! សល់៤ម៉ែត្រទៀតស្ពានវែងជាងគេនៅស្រុកខ្មែរតភ្ជាប់បាត់
- 2014-11-27 22:54:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ! សល់៤ម៉ែត្រទៀតស្ពានវែងជាងគេនៅស្រុកខ្មែរតភ្ជាប់បាត់
ចន្លោះមិនឃើញ
ទីបំផុតស្ពានអ្នកលឿង ដែលមានប្រវែងជាង២ គីឡូម៉ែត្រ វែងជាងគេ ធំជាងគេ និងពិបាកធ្វើជាងគេ នៅស្រុកខ្មែរ បានសម្រេចការសាងសង់របស់ខ្លួនជិតរួចរាល់ហើយ ពោលការតភ្ជាប់ពីម្ខាងទៅម្ខាងនៅសល់ ត្រឹម៤ម៉ែត្រ ទៀតប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីក្រុមការងារសាងសង់ស្ពានអ្នកលឿង។ ប្រភពដដែលឲ្យដឹងថា យ៉ាងយូរបំផុតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយស្ពានអ្នកលឿងនឹងត្រូវបានតភ្ជាប់ជាស្ថាបពរហើយ។
ស្ពានអ្នកលឿង ជាស្ពានវែងជាងគេនៅស្រុកខ្មែរ មានបណ្ដោយ ២២១៥ ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ ភ្ជាប់ពីខេត្តកណ្ដាល និងខេត្តព្រៃវែង កាត់ទន្លេមេគង្គក្រោម ចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ១៣០លានដុល្លារ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ៕
ស្ពានអ្នកលឿងនៅសល់៤ម៉ែត្រទៀតតភ្ជាប់គ្នា
អត្ថបទ៖ យិន សំបូរ រូបថត៖ ត្រាំ លីរតនៈ