• 2014-09-27 17:23:13
  • ព័ត៌មាន

មណ្ឌល​ប្រឡង​បាក់​ឌុប​លើក​ទី២ ​គឺ​​ក្រសួង​​អប់​រំ​កំណត់​ហើយ(មាន​​ឯកសារ​​​​​)

  • 2014-09-27 17:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មណ្ឌល​​ត្រៀម​ប្រឡង​បាក់​ឌុប​លើក​ទី ២​ សម្រាប់​បេក្ខជន​​​ ដែល​ត្រូវ​​ប្រឡង​ឡើង​វិញ​ ត្រូវ​បាន​ក្រសួង​អប់រំ​កំណត់​​រួចហើយ។ ​យោង​តាម​គេហទំព័រ​របស់​ក្រសួង​អប់​រំ​​ មណ្ឌល​ប្រឡង​សរុប​សម្រាប់​ការ​ប្រឡង​ឡើង​វិញ​នេះ ​មាន​ចំនួន​១១៧មណ្ឌល ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​១៥មណ្ឌល។

 

គួរ​រំលឹក​​ផង​ដែរ​ថា​ ការ​លទ្ធផល​​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​​លើក​ទី​១​ កាល​ពី​ថ្ងៃ​ទី​៤-៥ ខែ​សីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដែល​មាន​បេក្ខ​ជន​ប្រឡង​​សរុប​ ៩៣.៩៣៧នាក់ មាន​១៥១មណ្ឌល ក្នុង​នោះ​មាន​បេក្ខ​ជន​ប្រឡង​ជាប់​​មាន​ចំនួន​ ២៣.១២៦ នាក់ ត្រូវ​ជា​ ២៥,៧២%។ ​ដោយ​ឡែក​ចំពោះ​បេក្ខជន​ ដែល​ប្រឡង​ធ្លាក់​​ត្រូវ​បាន​ក្រសួង​អប់​រំ​ ​ផ្ដល់​សិទ្ធិ​ឲ្យ​​ប្រឡង​លើក​ទី ២​ ម្ដង​ទៀត​ ដែល​នឹង​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ​២០១៤៕​

 

ចុច​ត្រង់​នេះ​ ដើម្បី​ទាញ​យក​ឯកសារស្ដី​ពី​​មណ្ឌល​ប្រឡង

 

អត្ថបទ៖ យិន សំបូរ

 

ប្រភព៖ គេហទំព័រ​ក្រសួង​អប់រំ​​

 

 

 

 

មតិយោបល់