• 2014-12-23 15:57:18
  • ព័ត៌មាន

ប្រវត្តិ​រឿង​​ឃុនឆាង ឃុនផែន​​​នាំ​ឲ្យ​​កើត​ចេតិយ​ក្លាយ​ជា​កន្លែង​សក្ការបូជារបស់​អ្នក​ខេត្ត​កោះកុង

  • 2014-12-23 15:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើផ្ទាំងថ្មកណ្ដាលដៃសមុទ្រ ស្ថិតនៅចំពីមុខទីរួមខេត្តចម្ងាយជាង ១ គីឡូម៉ែត្រ មាន​ចេតិយ​មួយ​កម្ពស់ ៤ ម៉ែត្រ​ធ្វើ​ពី​ថ្ម។ កន្លែង នោះ​ជាចេតិយឃុនឆាង ឃុនផែន ដែលជាកន្លែងសក្ការបូជាដ៏ស័ក្ដិសិទ្ធិរបស់អ្នកស្រុកកោះកុង។

 

 

ក្នុង​ដំណើរ​កម្សាន្ត​របស់​ក្រុម Ford Adventure ​អភិបាល​រង​ខេត្ត​​កោះកុង លោក យិន សុវិនចិន្តា ​បាន​​រៀបរាប់​ពី​ប្រវត្តិ​ដែល​ការកកើត​ចេតិយ​ឃុនឆាង ឃុនផែន​នេះ​ថា មានរឿងព្រេងមួយតំណាលថា តាំងពីយូរលង់ណាស់មកហើយ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ធឹម ជា​​កូន​អ្នក​​​ភូមិ​​​ត្រូវ​​បាន​​បុរស​​ម្នាក់​ឈ្មោះ ឃុន ឆាង ស្រលាញ់។ ឃុន ឆាង មានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន។ គាត់​ក៏​បាន​ទៅ​ដណ្ដឹង​យក​នាងធឹមធ្វើជាប្រពន្ធ។ ប៉ុន្តែនាងធឹម បាន​ផិតក្បត់​ប្តី​ទៅ​ស្រលាញ់​ជាមួយ​បុរស​មេទ័ព​ម្នាក់​ឈ្មោះ ឃុន ផែន។

 

ឃុន ឆាង ដឹងក៏បានយករឿងទៅប្តឹងស្តេច។ ពេលនោះស្តេចបានកាត់ក្តីឲ្យពុះនាងធឹម ជាពីរចំណែកចែកគ្នា។ ក្រោយមកឃុន ឆាង បាន​យកសាកសពនាងទៅកប់នៅទីកន្លែងនោះដោយស្អប់ និងខឹងនាងពេកថាជាស្រីក្បត់។ ប៉ុន្តែ​គាត់​ក៏​ចង់​ឲ្យ​នាង​ឆាប់​ចាប់​កំណើត​ជា​ថ្មី ក៏​យក​ទង់​ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះឲ្យទល់មុខគ្នា នឹងកន្លែងបញ្ចុះសព និង​បាន​កសាង​ចេតិយ​មួយ​ទុក​ជា​អនុស្សាវរីយ៍​រវាង​សេចក្តី​ស្នេហារវាងឃុន ឆាង និងនាងធឹម។

 

ក្រោយមកនៅត្រើយខាងលិចក៏មានឈ្មោះថាភូមិចេតិយ និងត្រើយខាងកើតក៏មានឈ្មោះថាភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះមក។

មតិយោបល់