• 2014-12-23 17:32:39
  • ព័ត៌មាន

​សៀម​រាប​ ​គេ​​​សម្រុក​​​ទៅ​​ដល់​​ក ​ត្រជាក់​ៗ​​ចុង​​ឆ្នាំ​ផង​បើ​បាន​ទៅ​​ស្រស់​​ស្រាយ​ម៉េច​ទេ​ហ្ន៎!

  • 2014-12-23 17:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ធ្លាក់​​ខ្យល់​ល្ហៀក​​ៗ​ត្រជាក់​ៗ​អីចឹង ផ្សំ​នឹង​ចុង​ឆ្នាំ​ផង មិត្ត​អ្នក​អាន​ខ្លះ​​​​​​​ប្រហែល​​​កញ្ជ្រោល​​​​ចង់​​លម្ហែ​ទៅ​ខេត្ត​​ឆ្ងាយ​ៗ​​ហើយ​ ​មើល​ទៅ។ ​សៀមរាប អាច​ជា​គោលដៅ​​ចម្បង​​មួយ ​ពិសេស​ឱកាស​ឆ្លង​ឆ្នាំ​សកល​ដែល​​នៅ​សល់​តែ​​ជាង​១​សប្ដាហ៍​​ទៀត​នេះ​តែ​ម្ដង។ ហ៊ឺយ.... ​​គ្រាន់​តែ​ស្រមៃ​​​ដល់​ធម្មជាតិ​នៅ​ទី​នោះ ​ក៏​សប្បាយ​ដែរ​នៀក!

 

នៅ​ខែ​​ត្រជាក់​អីចឹង​ សៀម​រាប មិន​​ត្រឹម​​ជា​គោល​​​​លម្ហែ​របស់​​យុវវ័យ និង​ប្រជាជន​ខ្មែរ​ទូទៅ​ទេ តែ​​សៀមរាប តំបន់​ទេសចរណ៍​ខ្លឹម​​​របស់​​កម្ពុជា ដែល​​បាន​ទាញ​​​ភ្ញៀវ​​អន្តរជាតិ​ជាង​​៤,២ ​លាន​នាក់​ កាល​ឆ្នាំ​​ទៅ​មិញ​ ​​នៅ​តែ​ជា​គោលដៅ​​​​​ទេសចរណ៍​បរទេស​​កំពុង​សម្រុក​មក​ច្រើន ​នៅ​​ឱកាស​ដំណាច់​ឆ្នាំ​​​​​នេះ​​។

 

និយាយ​ពី​​តាម​ផ្លូវ​​ គ្រប់​បរិវេណ តំបន់​អង្គរ ​ដែល​សម្បូរ​ដោយ​ដើម​ឈើ​ខ្ពស់​ៗ​ នោះ​បាន​ចោល​​ម្លប់ និង​បំភាយ​​ ជំនោរ​​ត្រជាក់​ យ៉ាង​មនោរម្យ​ ស្រស់​ស្រាយ​​បាត់​អស់​ភាព​ហ្មួហ្មង​ ​ រាល់​ពេល​អ្នក​ទេសចរណ៍​​ទាំង​ឡាយ​​​ទៅ​ដល់​​ ពិសេស​ពេល​ព្រឹក​​ និង​ ល្ងាច​​។

 

 

លោក ខៀវ ធី មគ្គុទ្ទេសក៍​ទេសចរណ៍​​​នៅ ​ក្រុង​សៀម​រាប ​ថា​​ទេសចរណ៍​​​​​និយម​​មក​លេង​សៀម​រាប​ច្រើន​ចាប់​តាំង​ពី​​ខែ​​តុលា​​​មក​ម៉្លេះ ហើយ​​​​លោក​សង្កេត​ថា​​ភ្ញៀវ​​សម្រុក​​កាន់​តែ​​ច្រើន​ចុង​ខែ​ធ្នូ​នេះ។ ​ជា​ទូទៅ​​ សៀម​រាប សម្បូរ​​ភ្ញៀវ​ទេសចរ​​ចម្រុះ​សាសន៍​​រហូត​​ដល់​ខែ​​ឧសភា​ឯ​ណោះ​ទើប​ថម​ថយ​វិញ​បន្តិច។

 

មគ្គុទ្ទេសក៍​​ជើង​ចាស់​ ​ពន្យល់​ថា​​​ព្រោះ​​ស្រុក​​គេ​ចាប់​ផ្ដើម​ត្រជាក់​ខ្លាំង អីចឹង​ហើយ​​អ្នក​ទេសចរណ៍​ទាំង​នោះ​​​ចូលចិត្ត​មក​វិសមកាល​នៅ​​ប្រទេស​ក្ដៅ​ល្មម​​​​។ «​១០០​%​សម្រុក​មក​​អង្គរវត្ត ហើយ​សម្បូរ​បំផុត​ភ្ញៀវ​អាស៊ី​មាន​ កូរ៉េ ចិន វៀតណាម ជា​ដើម សល់​ពី​នោះ​ក្រុម​អឺរ៉ុប និង​អាមេរិក»។

 

កោះ​សង្សារ ​​ដ៏​រ៉ូ​មែន​ទិក​នរណាៗ​ឃើញហើយ​ក៏​​ស្រមៃ​​ទៅ​ដល់​

 

បុរស​វ័យ​កណ្ដាល​​រៀប​រាប់​ទៀត​ថា​ ​ក្រៅ​ពី​បរិវេណ ​អង្គរ ​​អ្នក​ទេសចរណ៍​និយម​ទៅ​​លេង​ទឹក​ធ្លាក់ ក្បាល​ស្ពាន ភ្នំគូលេន និង​​​ភូមិ​វប្បធម៌​ ជា​ដើម។

 

​​បើ​និយាយ​ពី​ ឆ្នាំ​​​ទៅ​ទេសចរណ៍​កម្ពុជា ​ទទួល​​បាន​ភ្ញៀវ​ ៤,២​លាន​នាក់ និង​ចំណូល​ ២៥៤៧​លាន​ដុល្លារ​។  ឯ​ ​​៩ខែ​ដើមឆ្នាំ២០១៤ កម្ពុជា​បាន​ទទួល​​លំហូរ​​​​ទេសចរ​អន្តរជាតិ​ចំនួន ៣,២លាននាក់ ​គឺ​​មាន​​​កំណើន ៩,៧ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​០១៣។ ក្នុង​នោះ ​សៀមរាប​អង្គរ ដែល​ជា​តំបន់​​ស្នូល​​ទាញ​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ២,២ លាន​នាក់ កើន​ឡើង ៨,៤% ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ទៅ​មិញ៕

 

 

ឡូយ! ស្កាត់​មក​​​​​រាំ​មុខ​អង្គរវត្ត​ ដើម្បី​​​​បង្គ្រប់​​២៣​កន្លែង​ល្បីៗ​​​ក្នុង​​​​វីដេអូ​​រាំ Irish Dance ​​​

Pub Street ទី​​ឆ្លង​ឆ្នាំ​ដ៏​ពេញ​និយម​បំផុត​កណ្ដាល​ក្រុង​សៀមរាប

អត្ថបទ៖ ប៉ែន សុផាន់ណា​

មតិយោបល់