• 2015-02-25 23:51:54
  • ព័ត៌មាន

​ស្ងាត់​ៗ​ស្ពាន​អាកាស​ទី៤​របស់​ខ្មែរ​​សាងសង់​បាន​៣០%ហើយ!

  • 2015-02-25 23:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​មក​ទល់​ថ្ងៃ​នេះ​ ដំណើរ​ការ​សាងសង់​ស្ពាន​អាកាស​ ស្តុប​តិច​ណូ ដែល​ជា​ស្ពាន​អាកាស​ទី​៤​​នៅកម្ពុជា​ សម្រេច​បាន​លទ្ធផល​ ៣០%​នៃ​គម្រោង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​សាលា​រាជធានី​ភ្នំពេញ។

 

ស្ពាន​​អាកាស​ដែល​​កំពុង​តែ​មមាញឹក​​​ក្នុង​ការដ្ឋាន​សាងសង់​នេះ​​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ​កាត់​​​ប្រសព្វ​​ជាមួយ​មហាវិថី​ ​​​គីម អ៊ីលស៊ុង និង​មហាវិថី​ម៉ៅ សេទុង​ មាន​បណ្ដោយ​ ៣៨២ម៉ែត្រ ​និង​ផ្លូវ​រត់​ក្រោម​ដី​ប្រវែង ៣៥៦ម៉ែត្រ។ ​ស្ពាន​អាកាស​ថ្មី​នៅ​ភ្នំពេញ​នេះ​​ បើក​​សម្ពោធ​ការ​ដ្ឋាន​សាងសង់​ កាល​ពី​ថ្ងៃ​ទី ០៩​កញ្ញា ឆ្នាំ​២០១៤ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃ​ទី ០៩ មករា ឆ្នាំ​២០១៦ និង​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ជាង​​ ​១៤ ​លាន​ដុល្លារ៕

 

 
 
 
 

អត្ថបទ៖ យិន សំបូរ

រូបភាព៖ ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ​​​​​

មតិយោបល់