• 2015-03-27 18:08:56
  • ព័ត៌មាន

​​​ចូល​រួម​ទិវា​ភពផែន​​​ដី​​ជាមួយ​​ Domino's Pizza ​​​ដោយ​ការ​ញ៉ាំ​​ភីហ្សា​​​​​​បញ្ចុះ​​តម្លៃ​៣០% ​​រ៉ូមែន​ទិក​ក្រោម​ពន្លឺ​ទៀន​​​​​​​

  • 2015-03-27 18:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បញ្ចុះ​តម្លៃ​​៣០​% ​នឹង​ធ្វើ​ឲ្យ​​ប្រិយមិត្ត​​ រីក​រាយ​​​ញ៉ាំ​​​ភីហ្សា​​ល្បី​មក​ពី​អាមេរិក ​​​​​ជាមួយ​​មិត្តភ័ក្ដិ ​ក្រុម​គ្រួសារ​ ពិសេស​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​​​នៅ​​ក្រោម​​​ពន្លឺ​ទៀន​​​យ៉ាង​​រ៉ូមែន​ទិក​ ជំនួស​ពន្លឺ​អំពូល​អគ្គិសនី​​ ដើម្បី​ចូលរួម​​ប្រារព្ធ​ទិវា​​ភពផែន​ដី​ គឺ​​ការ​បិទ​​​ភ្លើង​អគ្គិសនី​​រយៈ​​ពេល​​១​ម៉ោង​ ​ដើម្បី​​ផែន​ដី​ដែល​មនុស្ស​ជាតិ​រស់​នៅ​​​។

 

នេះ​ជា​​កាដូ​​ថ្មី​​ពី Domino's Pizza ​សម្រាប់​ប្រិយមិត្ត​ទាំង​អស់​ សប្បាយ​​​​ក្នុង​ការ​ចូល​រួម​​​​យុទ្ធការ​ពិភពលោក​ ដើម្បី​​​ដង្ហោយ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ ​រួម​គ្នា​​​កាត់​បន្ថយ​ការ​កើន​ឡើង​កម្ដៅ ​​ និង​ទប់​ស្កាត់​បម្រែបម្រួល​​អាកាសធាតុ​​​​ ដែល​​កំពុង​​ស្ថិត​ក្នុង​ស្ថានភាព​​​គំរាមកំហែង​​។

 

អាន​អត្ថបទ៖ បក​ស្រាយ​ភាព​សង្ស័យ ហេតុអ្វី​បិទ​ភ្លើង​មួយ​ម៉ោង​អាច​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាសធាតុ

 

 

លោក​ អឿ រ៉ាវុទ្ធ អ្នក​គ្រប់គ្រង​ទូទៅ​ថា Domino's Pizza ​​នឹង​បញ្ចុះ​​តម្លៃ​៣០​%​សម្រាប់​ការ​ ទៅ​ញ៉ាំ​​​នៅ​​​ហាង ខ្ចប់​មក​ផ្ទះ ឬ ​ទូរសព្ទ​កុម្មង់ ក្នុង​ចន្លោះ​​​ម៉ោង​ ៨:៣០​ ដល់​ ៩:៣០​យប់​ថ្ងៃ​ទី​​២៨​​មីនា​ស្អែក ​ដែល​​ជា​ពេល​​វេលា​​ ប្រជាជន​គ្រប់​ប្រទេស​លើ​លោក​ រួម​គ្នា​​​ធ្វើ​ទិវា​ បិទ​ភ្លើង​​៦០​នាទី​​​​។

 

«​ហាង​យើង​នឹង​បិទ​ភ្លើង​​១ម៉ោង​ដែរ អីចឹង​បើ​អតិថិជន​​គាត់​​ចង់​ចូល​រួម​ជាមួយ​យើង គឺ​អាច​មក​ញ៉ាំ​​ទី​នេះ​ក្រោម​​ពន្លឺ​ទៀន​​​ គឺ​ដើម្បី​ភពផែន​ដី​យើង​ផង និង​រ៉ូមែន​ទិក​ម្ដង​ផង ​ហើយ​គាត់​ញ៉ាំ ខ្ចប់ កុម្មង់​ម៉ោង​ហ្នឹង​គឺ​បាន​​ប្រូម៉ូសិន​(បញ្ចុះ​ថ្លៃ​)​៣០%»។  លោក រ៉ាវុធ​​ រៀប​រាប់​ការ​ចូល​រួម​​ទិវា​ភពផែន​ដី​នៅ Domino's Pizza។

 

លោក​ថា​នេះ​ជា​ផ្នែក​មួយ​​​​​របស់​ភីហ្សា​​មក​ពី​អាមេរិក​​នេះ​​​ ​​​រួម​ចំណែក​​ជាមួយ​​​​សង្គម​ និង​ពិភពលោក​​ ក្នុង​​​​​យុទ្ធនាការ​ប្រចាំ​ឆ្នាំ​ ​​ដើម្បី​បរិស្ថាន​ និង ​ធម្មជាតិ​ភពផែន​ដី​​​​។ ​​​លោក​​ថា​​​ទិវា​ភពផែន​ដី មិន​អាច​ធ្វើ​រួច​តែ​នរណា​ម្នាក់​ឯង​បាន​ទេ ​ប៉ុន្តែ​​​​ត្រូវ​​ការ​ ការ​​​ចូល​រួម​ទាំង​អស់​គ្នា​​​។ ​អីចឹង​​ហើយ​ ក្រៅ​ពី​ការ​​លើក​ទឹក​ចិត្ត​​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ លើ​ទំព័រ​ហ្វេសប៊ុក​ Domino's Pizza ​ក៏​​​តែង​​ផុស​លើក​ទឹក​ចិត្ត​ឲ្យ​​ប្រជាជន​ និង​អតិថិជន​ រួម​គ្នា​​ក្នុង​​ទិវា​១​ម៉ោង​​​ស្អែក​នេះ ដើម្បី​ផែនដី​​ដី​មនុស្ស​ជាតិ​រស់​នៅ។

 

ដើម្បី​ភពផែន​ដី​ដែល​យើង​រស់​នៅ​ផង ញាំ​ភីហ្សា​​ឆ្ងាញ់​​​ជាមួយ​តម្លៃ​ផ្ដល់​ជូន​ពិសេស​​ក្រោម​ពន្លឺ​ទៀន​ផង កុំ​ភ្លេច​​​ទៅ​​​ Domino's Pizza  ​នៅ​​ទីតាំង​​​បណ្ដោយ​ផ្លូវ​​ប៉ាស្ទ័រ​កែង​ ២៨៨ សង្កាត់​បឹង​កេង​កង។ ​ឬ​កុម្ម៉ង់​​ដើម្បី​បាន​​ការ​បញ្ចុះ​តម្លៃ​ពិសេស​៣០​%​ដូច​គ្នា តាម​​​ទូរសព្ទ​លេខ​​ 18-00-20-20​៕

 

 

អតិថិជន​​ខ្មែរ​ដំបូង​គេ​ដែល​​បាន​​​ភ្លក់​រសជាតិ​ភីហ្សា​​យីហោ​ល្បី​ល្បាញលើ​លោក​

សុគន្ធ​កញ្ញា​ថា​ វត្តមាន​ Domino’s Pizza គឺ​ជា​ មោទនភាព​ថ្មី​​របស់​ប្រជាជន​កម្ពុជា

 

ដៃ​គូ​សហកា

មតិយោបល់