• 2014-10-10 18:24:43
  • ព័ត៌មាន

កាន់​តែ​ធ្ងន់​កហើយ​! បាក់​ឌុប​លើក​ទី​​ ២ មាន​នគរបាល​យុត្តិធម៌​​ចូល​រួម​​សង្កេតការណ៍​ដែរ​!

  • 2014-10-10 18:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នគរបាល​យុត្តិធម៌​ជាង ១០០ នាក់​ រួម​​​នឹង​​​​​អ្នក​សង្កេតការណ៍​​ជាង​ ៣​០០០​ នាក់​ នឹង​​​ចុះ​​សង្កេតការណ៍​​​ដំណើរ​ការ​ប្រលង​បាក់​ឌុប​​លើក​ទី២​ នៅ​​​​​តាម​មណ្ឌល​​ប្រលង​​នានា​​ទូទាំង​ប្រទេស។

 

 

លោក​ រស់ សាលីន​ ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ និយាយ​ថា៖​ "មន្ត្រី​នគរបាល​យុត្តិធម៌​ និង​​ធ្វើ​ការ​ស្និត​ជាមួយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ពេល​ឃើញ​​បទ​​ល្មើស​ និង​ចាត់​ការ​​ភ្លាម​តែ​ម្ដង"។ ចំណែក​មន្ត្រី​​នគរបាល​​សន្តិសុខ​ជា​ការ​ចាត់​ចែង​របស់​អាជ្ញាធរ​ខេត្ត​នីមួយ​ៗ។ ​កន្លង​មក​​យើង​មាន​ អ្នក​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​សង្គម​ស៊ី​វិល​ ចំណែក​​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​ការ​ស្និត​ជាមួយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​តែ​ម្ដង​។

 

ការ​ប្រលង​បាក់​ឌុប​លើក​ទី ២ ​នេះ ​នឹង​មាន ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (មន្ត្រី​នគរបាល​យុត្តិធម៌) ១៣៤ នាក់ និង ​អ្នក​សង្កេត​ការណ៍​សរុប​ ៣.១៨០រូប​​ចុះ​តាម​មណ្ឌល​ប្រលងទូទាំង​ប្រទេស ក្នុង​នោះ​មាន​ព្រះ​សង្ឃ ៣០​អង្គ ជនជាតិ​អាមេរិក ២ រូប និង​សហគមន៍​អឺរ៉ុប ៣នាក់។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម ឱម យិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ថ្លែង​ក្នុង​អង្គ​ប្រជុំ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រធាន​មណ្ឌល​សំណេរ​ក្រសួង និង​អប្បមាទ​ទូទាំង​ប្រទេស​ក្រសួង នាថ្ងៃទី០៩ ខែ​តុលា ឆ្នាំ២០១៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

 

ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​ពី​ការ​អនុវត្ត​ច្បាប់ និង​ដាក់​ទោស​ទណ្ឌ​សម្រាប់​ការ​ប្រលងលើកទី២ ទៀត​ថា ​"ប្រលង​លើក​ទី២​នេះ​នឹង​ធ្ងន់​ធ្ងរ ហើយ​តឹងតែង​ជាង​ការ​ប្រលងលើក​ទី១"។

 

កាល​ពី​សម័យ​ប្រលង​បាក់​ឌុប​លើក​ទី១ ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​សម្រេច​​ឲ្យ​បេក្ខជន​​​​​ចំនួន​២១នាក់ ​​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ដែល​ប្រព្រឹត្តិ​ផ្ទុយ​ទៅ​នឹង​​​បទប្បញ្ញត្តិ​​​​ក្រសួង​ណែ​នាំ ក្នុង​នោះ​រួម​មាន​​ករណី​បន្លំ​បេក្ខភាព​ ប្រឡង​ជំនួស ប្ដូរ​លេខ​តុ​គ្នា និង​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​បន្ទប់​ប្រឡង៕

 

អត្ថបទ៖ មៃ សុខលីម ប្រភព៖ ក្រសួង​អប់រំ​

​​​​​

មតិយោបល់