- 2015-10-06 20:34:56
- ព័ត៌មាន
តើបេក្ខជនស្វ័យរិន និងបំពេញវិជ្ជាខុសគ្នាដូចម្ដេច?
- 2015-10-06 20:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើបេក្ខជនស្វ័យរិន និងបំពេញវិជ្ជាខុសគ្នាដូចម្ដេច?
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យ សិស្សស្វ័យរិន និង សិស្សបំពេញវិជ្ជាជាមិនខាន។ មានអ្នកខ្លះ គិតថាដូចគ្នា តែការពិតវាមិនដូចគ្នាទេ។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត បានមានប្រសាសន៍ពីភាពខុសគ្នា នៃពាក្យទាំងពីរនេះថា៖
លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត
បេក្ខជនស្វ័យរិន សំដៅទៅលើសិស្ស ដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ដែលជាធម្មតា យើងហៅកាត់ថា បាក់ឌុប) ដោយមិនបាច់ទៅរៀននៅសាលារដ្ឋ ឬឯកជនត្រួតថ្នាក់ទេ ដល់ពេលប្រឡង គឺគាត់អាចទៅប្រឡងបាន តែគាត់ត្រូវតែមកដាក់ពាក្យជាសិស្សស្វ័យរិននៅមន្ទីរអប់រំយុវជន និង កីឡា ជាមុនសិន ទើបគាត់មានសិទ្ធិប្រឡង។ បេក្ខជនស្វ័យរិនមិនមានការកំណត់ឆ្នាំនោះទេ បើធ្លាក់ឆ្នាំក្រោយប្រឡងឆ្នាំក្រោយទៀត ។
ចំណែកពាក្យ សិស្សបំពេញវិជ្ជា គឺជា សិស្សដែលរៀនក្រៅប្រព័ន្ធ (មិនរៀនសាលាចំណេះទូទៅរដ្ឋ និង ឯកជន) ដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនចង់រៀនជាមួយមិត្តភ័ក្តិ ដោយសារការខ្មាសអៀន ឫ អ្នកមានការងារធ្វើហើយ តែមិនទាន់មានសញ្ញាបត្របាក់ឌុប គាត់ត្រូវទៅរៀនថ្នាក់មួយ ដែលហៅថា ថ្នាក់បំពេញវិជ្ជារៀនថ្ងៃ សៅរ៍-អាទិត្យ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ទី១២) ហើយប្អូនៗដែលចង់រៀនថ្នាក់បំពេញវិជ្ជានេះ ត្រូវមកដាក់ពាក្យនៅការិយាល័យក្រៅប្រព័ន្ធ។ លោកបញ្ជាក់ថា “បើបរិមាណសិស្សច្រើននៅតាមស្រុក គេបើកថ្នាក់រៀននេះ នៅតាមស្រុក តែបើមានសិស្សតិច គេប្រមូលគ្នាមក បើកនៅទីរួមខេត្តកំពត”។
“កាលពីមុនមានសិស្សច្រើន តែបច្ចុប្បន្នថ្នាក់បំពេញវិជ្ជានេះមានតែ ១ ថ្នាក់ទេ សម្រាប់ ១កម្រិតថ្នាក់ ពីមុនសិស្សបំពេញវិជ្ជាមានច្រើន ហើយបើពីថ្នាក់ទី ៧ ដល់ទី ១២ តែឥឡូវបើកតាមជាក់ស្តែង តាមចំនួនសិស្សដែលមាន និង តាមកម្រិតថ្នាក់”។ លោក តាក ហាប់ និយាយ៕
ខាងក្រោមនេះ ជាទិន្នន័យបេក្ខជនស្វ័យរិន និង បំពេញវិជ្ជា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (២៤-សីហា-២០១៥) ផ្តល់ដោយ លោក ស្រី សុសាផា ជាអនុប្រធានការិយាល័យមធ្យមនៅមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត។
បេក្ខជនប្រឡង |
បេក្ខជនមកប្រឡង |
បេក្ខជនមកប្រឡងជាប់ |
ភាគរយ |
|||
សរុប |
ស្រី |
សរុប |
ស្រី |
សរុប |
ស្រី |
|
ស្វ័យរិនចំណេះទូទៅ |
4192 |
2019 |
2344 |
1179 |
55.92 |
58.40 |
បំពេញវិជ្ជា |
2696 |
1058 |
1467 |
680 |
54.41 |
64.27 |
ស្វ័យរិនបំពេញវិជ្ជា |
1650 |
596 |
1041 |
432 |
63.09 |
72.48 |
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ឡុច គីមសាយ រូបថត៖ ផ្ដល់ឲ្យ