- 2015-10-31 18:34:39
- ព័ត៌មាន
មិត្ត វុឌ្ឍារី មិននឹកស្មានថា Go play with your hair មានការគាំទ្រខ្លាំងហួសការរំពឹងទុក
- 2015-10-31 18:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្ត វុឌ្ឍារី មិននឹកស្មានថា Go play with your hair មានការគាំទ្រខ្លាំងហួសការរំពឹងទុក
ចន្លោះមិនឃើញ
ទទួលបានម៉ូដស្អាត ដឹងពីសុខភាពសក់ មានឱកាសឈ្នះរង្វាន់ បានផលិតផលប្រើប្រាស់ និងថតរូបកម្សាន្តដោយឥតគិតថ្លៃ ជាអត្ថន័យក្នុងកម្មវិធី "Go play with your hair” រៀបចំឡើងដោយក្រុមហ៊ុនសាប៊ូកក់សក់ ដូហ្វ។
បង្ហាញចំណាប់អារម្មណ៍លើកម្មវិធី កញ្ញា មិត្ត វុឌ្ឍារី ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន ដូហ្វ ថ្លែងថា កញ្ញាពិតជាមិននឹកស្មានថា កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងមហាជនទាំងចាស់ក្មេង ខ្មែរ និងបរទេស។
“ខ្ញុំសប្បាយណាស់ ពេលមានអ្នកគាំទ្រ និងចាប់អារម្មណ៍ច្រើន។ មិនដែលធ្វើទេ នេះជាលើកទី ១ ដែល Dove បានធ្វើកម្មវិធីនេះឡើង។ កម្មវិធីនេះសំខាន់ណាស់ ព្រោះផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកចូលរួម ដូចជាដឹងពីសុខភាពសក់ ដែលពិនិត្យដោយអ្នកជំនាញ និងទទួលបានម៉ូដសក់ស្អាតប្លែកៗជាដើម"។
មិត្ត វុឌ្ឍធារី ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន ដូហ្វ
ក្រោយទទួលបានជោគជ័យ កញ្ញាមិនទាន់មានគម្រោងថ្មីនៅឡើយទេ ដោយសូមឱ្យអតិថិជនជាពិសេសមិត្តយុវវ័យ ឱ្យរង់ចាំតាមដានបន្តទៀត។ ទោះបីជាយ៉ាងណា ប្រធានផ្នែកផលិតផលរូបនេះ បានអរគុណដល់អ្នកធ្វើសក់ ក្រុមការងារ អ្នកចូលរួមកម្សាន្ត អតិថិជន ជាពិសេសអ្នកដែលតែងតែគាំទ្រផលិតផល Dove ពីមុនមក៕
អត្ថបទ៖ អ៊ុំ សុភក្តិ