
- ពុធ, 17 កុម្ភៈ 2016 00:08
- ព័ត៌មាន
ឱកាសបុណ្យនៃក្ដីស្រឡាញ់ចាស់ៗដែលរស់នៅតាមដងផ្លូវទទួលបានអាហារ ជំនួសផ្កាកុលាប
- ពុធ, 17 កុម្ភៈ 2016 00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសបុណ្យនៃក្ដីស្រឡាញ់ចាស់ៗដែលរស់នៅតាមដងផ្លូវទទួលបានអាហារ ជំនួសផ្កាកុលាប
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៣ កុម្ភៈ មុនទិវានៃក្ដីស្រឡាញ់មួយថ្ងៃ ចាស់ៗ និង កុមារដែលរស់នៅតាមដងផ្លូវចំនួន ៦០០ នាក់ ទទួលបានបាយឆាម្នាក់ មួយប្រអប់និងទឹកសុទ្ធម្នាក់មួយដប ពីសហគមន៍យុវជនកម្ពុជា ដើម្បីមនុស្សធម៌ (YCCTH) ក្រោមកម្មវិធី ស្នាមញញឹមនៃក្ដីស្រឡាញ់។
លោក ស៊ឹង ច័ន្ទសុធា ស្ថាបនិកនៃក្រុមមួយនេះបានឱ្យដឹងថា ក្រុមរបស់លោកបានដើរតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីចែកអាហារទាំងនោះដល់ចាស់ៗ អ្នកធាក់ស៊ីក្លូ និង កុមារ។ លោកថ្លែងថា «បើទិញផ្កាជូនពួកគាត់ វាហាក់ដូចជាការចំណាយខ្ជះខ្ជាយឥតប្រយោជន៍ ទើបពួកខ្ញុំសម្រេចចិត្តចែកបាយឆា និង ទឹកសុទ្ធវិញ!»។
ដោយឡែកកំឡុងពេលបំពេញភារកិច្ចនេះ យុវជន YCCTH បានប្រទះឃើញស្ត្រីមានផ្ទៃពោះម្នាក់ កំពុងតែសម្រាកនៅក្បែរឡាន ទើបពួកគេបានជួយស្ត្រីនោះជាថវិកា ១០ ម៉ឺនរៀលបន្ថែម។ ថវិកាដែលចំណាយក្នុងកម្មវិធីនេះសរុបគឺ ៣,១៩៤,៣៨៨ រៀលដែលបានការឧបត្ថម្ភពី សប្បុរសជននានាទាំងក្នុង និងក្រៅស្រុក។ នេះបើតាមការបង្ហើបឱ្យដឹងរបស់លោក សុធា៕
អត្ថបទ៖ ណេង ណេង រូបថត៖ ផ្ដល់ឱ្យ