- 2016-04-01 15:42:59
- ព័ត៌មាន
តោះ ! ទៅជួបជាមួយកសិករដាំស្មៅ នៅឃុំពុកឫស្សី
- 2016-04-01 15:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ! ទៅជួបជាមួយកសិករដាំស្មៅ នៅឃុំពុកឫស្សី
ចន្លោះមិនឃើញ
និយាយអំពីស្មៅ ដែលយើងតែងតែបានឃើញគេយកមកដាំលំអនៅតាមសួនច្បារសាធារណៈ និង បណ្ដាក្រុមហ៊ុនមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយយើងមិនបាចាប់អារម្មណ៍ពីប្រភពនោះទេ។ ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្តទៅជួបជាមួយកសិករ ដែលបានចាប់អាជីពជាអ្នកដាំស្មៅនេះ ប្រហែល១០ឆ្នាំមកហើយ។
អ្នកស្រី សុខបាន អាយុ ៣៥ ឆ្នាំ រស់នៅភូមិចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេតកណ្ដាល បានអោយដឹងថា “ខ្ញុំបានចាប់អាជីពជាកសិករដាំស្មៅនេះបន្ត ពីឪពុកម្ដាយរបស់ខ្ញុំ តាំងពីខ្ញុំមានអាយុប្រហែល ១៥ ឆ្នាំ មកម្ល៉េះ” ។
អ្នកស្រី សុខបាន បានបន្ដទៀតថា “នៅក្នុងតំបន់នេះ គេនិយមដាំស្មៅ ២ ប្រភេទគឺ ស្មៅស្លឹកតូចនាំពូជចូលពីប្រទេសជប៉ុន និងស្មៅស្លឹកធំនាំពូជចូលពីប្រទេសម៉ាឡេស៊ី សម្រាប់ខ្ញុំដាំតែស្មៅ ១ ប្រភេទប៉ុណ្ណោះ គឺស្មៅជប៉ុន ដោយសារតែគេនិយមវាច្រើន និងមានតម្លៃខ្ពស់។
អ្នកស្រី សុខបាន បានប្រាប់អោយដឹងថា “ដោយការដាំស្មៅមានភាព ងាយស្រួលក្នុងការថែទាំ និងមានទីតាំងនៅជិតផ្ទះ ខ្ញុំអាចថែទាំក្នុងការដាំស្មៅលើផ្ទៃដីប្រមាណ ៧០០ ម៉ែត្រការ៉េ តែម្នាក់ឯងបាន៕
អត្ថបទ៖ ព្រំដែន