- 2016-04-12 15:24:24
- ព័ត៌មាន
ទម្លាប់មុនគេង និងព្រឹកព្រលឹម របស់ម្ចាស់ក្រុមហ៊ុន LIM & TAN
- 2016-04-12 15:24:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់មុនគេង និងព្រឹកព្រលឹម របស់ម្ចាស់ក្រុមហ៊ុន LIM & TAN
ចន្លោះមិនឃើញ
បុគ្គលជោគជ័យម្នាក់ៗ តែងមានទម្លាប់មុនចូលគេង និងក្រោកពីព្រលឹមផ្សេងគ្នា ដើម្បីអនុវត្តការងាររបស់ខ្លួន ចំណែកលោកស្រី លី ឃីតធី ស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្ម ផ្នែកធនធានមនុស្ស LIM & TAN Business Solution Co., Ltd ក៏មានដូចគ្នាដែរ ដែលទម្លាប់ទាំងនោះ បានដាស់តឿន និងជំរុញឱ្យលោកស្រី ប្រតិបត្តិការងារបានយ៉ាងល្អ ក្នុងវិស័យជំនួញ។
នាយកគ្រប់គ្រងរូបនេះ បានចែករំលែកទម្លាប់យ៉ាងដូច្នេះថា ក្រោយត្រឡប់ពីក្រុមហ៊ុននៅម៉ោង ៦ ឬ ៧ យប់ លោកស្រីត្រូវធ្វើកិច្ចការផ្ទះ ចម្អិនអាហារ និងប្រលែងលេងជាមួយកូន។ បន្ទាប់ពីនោះលោកស្រី ត្រូវចំណាយពេលពីរបីម៉ោង ដើម្បីរំលឹកការងារសំខាន់ៗ ដែលនឹងត្រូវធ្វើនៅថ្ងៃស្អែក រហូតដល់ម៉ោង ១១ ម៉ោង ១ ឬ ២ យប់ទើបសម្រាក។
“ខ្ញុំធ្វើកិច្ចការផ្ទះ ធ្វើបាយទឹកសម្រាប់កូន ស្វាមី ហើយបើការងារមិនច្រើនទេ ខ្ញុំនៅលេងជាមួយកូនៗ...មុនចូលគេង ខ្ញុំតែងរំលឹកខ្លួនឯងថា អ្វីជាការងារទី១ ដែលត្រូវធ្វើនៅថ្ងៃស្អែក"។
ចំណែកនៅព្រឹកព្រលឹម លោកស្រី លី ឃីតធី ត្រូវក្រោកពីដំណេកនៅម៉ោង ៥ ឬ ៦ ព្រឹក ដើម្បីរៀបចំខ្លួន ចាប់ផ្ដើមធ្វើការងារ។
“បន្ទាប់មានការរំលឹកខ្លួនឯងហើយ ខ្ញុំតែងងើបពីព្រលឹម ដើម្បីរៀបខ្លួនឱ្យរួចរាល់ ចាប់ផ្ដើមការងារអស់ហ្នឹង។ ច៎ា! ចំណុចទាំងអស់ហ្នឹង Motivate ខ្ញុំមែនទែន ដែលខ្ញុំអាចក្រោកពីព្រលឹម ចាប់ផ្ដើមអ្វី [ការងារ] ដែលខ្ញុំចង់ធ្វើ"។
ក្រៅពីទម្លាប់ពីរខាងលើនេះ ស្ត្រីចាប់ផ្ដើមអាជីវកម្មក្នុងវ័យ ៣៤ ឆ្នាំរូបនេះ បង្ហើបឱ្យដឹងពីរបៀបគ្រប់គ្រងពេលវេលា សម្រាប់គ្រួសារ និងក្រុមហ៊ុនផងដែរថា រាល់ថ្ងៃចុងសប្ដាហ៍ លោកស្រីត្រូវទៅលំហែកាយ តាមតំបន់កម្សាន្តផ្សេងៗជាមួយក្រុមគ្រួសារ ឬ ធ្វើអាហារញ៉ាំជុំគ្នានៅផ្ទះ ហើយក្នុងមួយឆ្នាំ លោកស្រីមានគម្រោងទៅបរទេសម្ដង ដើម្បីឱ្យកូនៗបានស្គាល់ និងយល់ដឹងពីវប្បធម៌ខាងក្រៅ។
ដំណើរការចាប់ពីដើមឆ្នាំ ២០១៤ បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកស្រីមានអតិថិជនជិត ១០០ ក្រុមហ៊ុនហើយ។ បើតាមការឱ្យរបស់លោកស្រី លី ឃីតធី ក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកធនធានមនុស្ស មានជាង ៣០០ ក្រុមហ៊ុន ដែលកំពុងប្រកួតប្រជែងនៅទីផ្សារកម្ពុជានាពេលនេះ៕
អត្ថបទ៖ អ៊ុំ សុភក្តិ
រូបថត៖ ទូរសព្ទដៃ