• 2016-04-12 16:44:18
  • ព័ត៌មាន

ចម្ការ​ផ្កាឈូករ័តន៍ កន្លែង​ដែល​យុវវ័យ​ប្រាថ្នា​ចង់​ទៅ

  • 2016-04-12 16:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អំឡុង​ពេល​ថ្មីៗ​នេះ នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook មានការ​បង្ហោះ​រូប​ជាច្រើន ​ដែល​បាន​បង្ហាញ​ពី​ចម្ការ​ផ្កាឈូករ័តន៍​ដ៏​ស្រស់​មួយ​កន្លែង​ដែល ស្ថិតនៅ ភូមិ​ព្រែក​ឯង ឃុំ​របង​កាញ់ ស្រុក​កៀនស្វាយខេត្ត​កណ្ដាល។  

 

ប្រសិនបើ​ប្រិយមិត្ត​​ចង់​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​នៃ​ចម្ការ​ផ្កាឈូករ័តន៍​នេះ ប្រិយមិត្ត​អាច​ធ្វើដំណើរ​តាម​ក្រុង​តាខ្មៅ រួច​ធ្វើដំណើរ​តាម​មាត់ទន្លេ​ក្រុង​តាខ្មៅ​រហូតដល់​ស្ពាន​ព្រែក​សំរោង បន្ទាប់​​មក​ឆ្លងស្ពាន​ព្រែក​សំរោង ប្រហែល ៧០០ ម៉ែត្រ សូម​ក្រឡេក​មើល​ខាងស្ដាំ​ដៃ​នោះ​លោក​អ្នក​នឹង​បាន​ឃើញ​ចម្ការ​ផ្កាឈូករ័តន៍​ជាច្រើន។

 

ជា​បន្ដ​ Sabayនឹង​នាំ​ប្រិយមិត្ត​ទៅ​ជួប​ជាមួយ​ម្ចាស់​ចម្ការ​ផ្កាឈូក​គឺ អ្នកស្រី សុ​ទ្វ ពេជ្រ អាយុ ៤០ឆ្នាំបាន​ប្រកបរបរ​ដាំ​ផ្កា​នេះ​ប្រហែល ២០ ឆ្នាំ​ មក​ហើយ ដោយ​អ្នកស្រី និយាយ​ថា ផ្កា​ប្រភេទ​នេះ គឺ​​ដាំ​តែ​មួយដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ និង​ត្រូវ​ប្រមូល​ផល​នៅ​មុន​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។  

 

អ្នកស្រី​សុទ្ធ ពេជ្រ​បន្ដ​ទៀតថា “ជា​រៀងរាល់​ឆ្នាំ​ គឺ​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​ខ្លះ និង​ អ្នកស្រី​ត្រូវ​យក​ទៅ​លក់នៅ​ទីផ្សារ​ ដោយ​ខ្លួនឯង​ខ្លះ តែមួយ​រយៈ​ចុងក្រោយ​នៅ​ពេល​ដែល​ផ្កា​របស់​អ្នកស្រី​ជិត​ដល់ពេល​ប្រមូល​ផល​ក៏​ជាជា​ពេលវេលា​ ដែល​ចម្ការ​របស់​អ្នកស្រី​មាន​ភាព​ស្រស់​ស្អាត​បំផុត និង​បាន​ទាក់ទាញ​យុវវ័យ​ជាច្រើន​អោយ​ចូលមក​ថតរូប​លេង ដែល​មាន​ចំនួន​រាប់រាយ​នាក់​ក្នុងមួយថ្ងៃ។

 

អ្នកស្រី​ សុទ្ធ ពេជ្រ​ បាន​បង្ហើយ​ឲ្យដឹង​ថា “អ្នកស្រី​ក៏​ទទួល​បាន​ប្រាក់ចំណូល​មួយ​ចំនួន​ពី​ការ​ចូល​មកថតរូប​លេង​នេះ​ផង​ដែរ ពោល គឺ​ត្រូវ​បង់ ១ ០០០ រៀល​ក្នុង​ម្នាក់"៕  

 

 

 
 
 

 

 

 

អត្ថបទ៖ ព្រំដែន

មតិយោបល់