• 2016-04-19 16:59:53
  • ព័ត៌មាន

តោះ ! ទៅ​មើលផ្លូវ​ចូល​វត្ត​ត្រឡែងកែង​ឆ្នាំនេះ ​មាន​អ្វី​ប្លែក

  • 2016-04-19 16:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្នុងអំឡុងពេល​ចូលឆ្នាំ​រយៈពេល ៣ថ្ងៃ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​តាម​ផ្លូវ​ចូល​វត្ត​ត្រឡែងកែង យុវវ័យ​ជាច្រើន​មកពី​តំបន់​ផ្សេងៗ​តែងតែ​នាំគ្នា​មកលេង​គប់ទឹក​នៅ​ទីនេះ ​ជា​រៀងរាល់​ឆ្នាំ។

 

 

វត្ត​ត្រឡែងកែង ស្ថិតនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​មាន​ចម្ងាយ​ប្រហែល៥០ គីឡម៉ែត​ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥។  

យុវវ័យ​ដែល​បាន​មក​ចូលរួម​លេង​នៅ​ត្រូវ​លេង​ដោយ​សុជីវធម៌ និង​ភាព​សប្បាយ​រីករាយ​បំផុត​ក្រោម​ការ​ល្បាត​ជាប្រចាំ​របស់​កម្លាំង​អាវុធហត្ថ និង​អាជ្ញាធរ​ក្នុង​តំបន់។

 

កម្លាំង​អាវុធហត្ថ​ និង​អាជ្ញាធរ​ក្នុង​តំបន់​បាន​ប្រាប់ Sabay ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣ថ្ងៃ​កន្លង​មក​នេះ ការ​លេង​គុបទឹក​នៅ​ទីនេះ គឺ​មិន​មាន​ភាព​អសកម្ម​ណាមួយ​ដូច​ជា​ការ​វាយគ្នា ការ​លេង​បន្លំ​ ការបាត់បង់​ទ្រព្យ​សម្បត្តិ និង​ ការ​គប់​ដោយ​ទឹកកក​បាន​កើត​ឡើង​នៅឡើយ​ទេ រហូត​មក​ដល់ពេល​ក្រុម​អាជ្ញាធរ​នៅ​មិនទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ណាមួយ​នៅឡើយ​ទេ។

 

 
 
 
 
 

 

អត្ថបទ៖ ព្រំដែន

មតិយោបល់