- 2016-04-22 18:00:53
- ព័ត៌មាន
ផ្លែឪឡឹកឆ្ងាញ់ មាននៅឃុំព្រែកតាមាក់
- 2016-04-22 18:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឪឡឹកឆ្ងាញ់ មាននៅឃុំព្រែកតាមាក់
ចន្លោះមិនឃើញ
លោក វ៉ាយ សាវ៉ាត អាយុ ៣២ឆ្នាំ ដែលជាកសិករ និង ម្ចាស់ចម្ការឪឡឹក បាននិយាយថា ឪឡឹករបស់លោកនរណាៗ ក៏ទទួលស្គាល់ថា ឆ្ងាញ់ ព្រោះសាច់ក្រហម និង ទឹកផ្អែម ស្ទើរគ្រប់ផ្លែ។ "ខ្ញុំតែងតែធ្វើស្រែនៅរដូវវស្សា និងដាំឪឡឹកនៅរដូវប្រាំង ហើយខ្ញុំធ្វើការងារនេះ ប្រហែល១៥ ឆ្នាំ មកហើយ"។
ទាក់ទងទៅនឹងការដំាឪឡឹកវិញ លោកវ៉ាយ សាវ៉ាត បាននិយាយថា ដំណាំឪឡឹកនេះប្រើពេលត្រឹមតែ៤៥ថ្ងៃទៅ ៦០ថ្ងៃប៉ុណ្ណោះ និងជាដំណាំដែលល្អបំផុតសម្រាប់រដូវប្រាំង តែវាក៏ត្រូវការទឹកអោយបានគ្រប់គ្រាន់ផងដែរ។
លោក វ៉ាយ សាវ៉ាត បាននិយាយថា ឪឡឹកដែលដាំដុះនៅឃុំព្រែកតាមាក់ គឺសុទ្ធសឹងតែជាឪឡឹកធម្មជាតិ និង មានរសជាតិផ្អែមឆ្ងាញ់ និង មិនមានជាតិគីមីនោះឡើយ៕
អត្ថបទ៖ ព្រំដែន រូបថត៖ ទូរសព្ទដៃ