• 2016-04-27 16:41:03
  • ព័ត៌មាន

​អាកាសធាតុ​ក្ដៅ​ និង​ប្រភព​ទឹក​​រីងស្ងួត តែ​​ចម្ការ​អំពៅ​ នៅ​ឃុំ​ជា​ខ្លាំង​នៅតែ​លូតលាស់​បាន​ល្អ

  • 2016-04-27 16:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អាកាសធាតុ​ក្ដៅ​បាន​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​អំឡុង​ ខែ ​មិនា ​រហូត​មក​ដល់​​ពេលនេះហាក់​មិន​​​មានការ​​​ថយ​ចុះ​​​នៅ​​​ឡើយ ដោយ​បណ្ដា​បឹងបួរ​ មួយ​ចំនួន​កំពុង​រីងស្ងួត​ផងដែរ។ ប៉ុន្ដែ កសិករ​មួយ​រូប​​ចេះ​បត់បែន​តាម​កាលៈទេសៈ​ ដោយ​ងាក​ចេញ​ពី​ការ​ធ្វើដំណាំ​ស្រូវ មក​ដាំ​អំពៅ​វិញ ហើយ​ទទួល​បាន​លទ្ធផល​ល្អ។  

 

លោក​ អេង ធា អាយុ ៤៤ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​ បាន​ឲ្យ​ដឹងថា​ដោយ​អាកាសធាតុ​ក្ដៅ​ខ្លាំង​បាន​ធ្វើ​អោយ​ប្រឡាយ ព្រែក ត្រពាំង បឹង មួយ​ចំនួន​បាន​រីងស្ងួត​អស់​មានតែ​ប្រភព​ទឹក​អណ្ដូង​មួយ​គត់​ដែល​ប្រជាជន​ក្នុង​តំបន់​នេះ​អាច​ប្រើប្រាស់​បាន។

 

លោក​ អេង ធា ​បាន​និយាយ​​អោយ​ដឹង​ពី​មូលហេតុ ដែល​លោក​ជ្រើសរើស​ការ​ដាំ​អំពៅ​នេះ​ថា -ទី១ ធាតុអាកាស​ក្ដៅ​ខ្លាំង ប្រភព​ទឹក​ក្នុង​តំបន់​ត្រូវ​បាន​រីងស្ងួត ទឹក​ដែល​មាន​មិន​គ្រប់គ្រាន់​សម្រាប់​ដំណាំ​ស្រូវ​ទេ ទី២ ផល​ស្រូវ​នៅលើ​ទីផ្សារ​មាន​តម្លៃ​ទាប ឯ​ដំណាំ​អំពៅ​កំពុង​មាន​តម្លៃ​ខ្ពស់។  

 

លោក​ អេង ធា​ បាន​បន្ដ​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង និង​គ្មាន​ភ្លៀង​ធ្លាក់​ទៀត លោក​បាន​បុក​អណ្ដូង​ចំនួន​៣​នៅក្នុង​ចម្ការ ដើម្បី​ទុក​ស្រោចស្រព​ដំណាំ​អំពៅ​របស់​លោក។ ដូច្នេះ​ហើយ​ទើប​ចម្ការ​អំពៅ​របស់​លោក​នៅតែ​មាន​ភាព​ស្រស់បំព្រង បើ​ទោះ​ជា​នៅ​ក្បែរ​ចម្ការ​អំពៅ​របស់​លោក​ស្ទើរតែ​គ្មាន​ស្មៅ​មួយ​ទង​សោះ៕  

 

 

 

 

អត្ថបទ៖ ព្រំដែន

មតិយោបល់