• 2016-08-13 19:09:23
  • ព័ត៌មាន

ជុំវិញ​ការ​ត្រៀម​ប្រលង​បាក់ឌុប ​ក្នុង​សប្ដាហ៍​នេះ

  • 2016-08-13 19:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់​រំ​៖ ពិន្ទុ​​ប្រលង​​​បាក់​ឌុប​ឆ្នាំ​នេះ កំណត់​យក​២៣៧​ជាប់​​ដូច​ឆ្នាំ​មុន ព្រះ​សង្ឃ​មួយ​អង្គ​សន្យា​ផ្ដល់ Laptop ១០​គ្រឿង ដល់​សិស្ស​បាក់​ឌុប​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ស្វាយរៀង សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប ខេត្តកំពត៖ សិស្ស​ត្រៀម​ប្រលង​បាក់ឌុប សម្រុក​កក់​ផ្ទះ​សំណាក់ ក្រសួង​ទេសចរណ៍​​ស្នើ​​​កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​សេវាកម្ម​នានា​ នៅ​ថ្ងៃ​​​ប្រលង​បាក់ឌុប ហេតុផល​​ដែល​សិស្ស​តាម​ខេត្ត​មក​រៀន​គួរ​ត្រៀម​ប្រលង​បាក់​ឌុប​នៅ​ភ្នំពេញ អ្នក​ប្រលង​បាក់​ឌុប​ អាច​រក​វិញ្ញាសា​ត្រៀម​ងាយ​ៗ តាម​អនឡាញ

 

នៅ​សល់​ពេល​តែ​ជាង​ ១ សប្ដាហ៍​ប៉ុណ្ណោះ ការប្រលង​បាក់ឌុប​នឹង​មក​ដល់​ហើយ ប៉ុន្ដែ នៅ​មុន​ការ​ប្រលង​មក​ដល់​សិស្សានុស្សិ​មួយ​ចំនួន​បាន​នឹង​កំពុង​សម្រុក​មក​រៀន​គួរ​ ហើយ​ខ្លះ​បាន​ចាក​ចេញ​ពី​ខេត្ត​មក​រៀន​នៅ​ភ្នំពេញ និង ព្យាយាម​រៀនសូត្រ ទាំង​យប់​ ទាំង​ថ្ងៃ​ ដើម្បី​ធ្វើ​ឲ្យ​ការប្រលង​បាក់ឌុប​ទទួល​បាន​ជោគជ័យ។ ទន្ទឹម​នឹង​នេះ គេហទំព័រ ក៏ដូចជា ផេក របស់​ក្រសួង​អប់រំ​ ក៏​បាន​ដើរ​តួនាទី​សំខាន់​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណៈជន ជាពិសេស​បេក្ខជន​-បេក្ខនារី ត្រៀម​ប្រលង​បាក់ឌុប ដើម្បី​ឲ្យ​បាន​ទទួល​នូវ​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​។

 

កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួង​អប់រំ​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ និង បាន​កំណត់​យក​ពិន្ទុ​ជាប់ ការប្រលង​បាក់ឌុប គឺ ៣២៧ ពិន្ទុ។ កាល​ពី​ថ្ងៃ​ច័ន្ទ ក្រសួង​បាន​បង្ហោះ​​​សារ​នៃ​ការ​កំណត់​ពិន្ទុ​ខាង​លើ​នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ចំពោះ​ចម្ងល់​របស់​មហាជន​មួយ​ចំនួន​អំពី​ការ​កំណត់​ពិន្ទុ​ប្រលង​ជាប់​បាក់​ឌុប។

 

សូមចុចអាន៖ ក្រសួង​អប់​រំ​៖ ពិន្ទុ​​ប្រលង​​​បាក់​ឌុប​ឆ្នាំ​នេះ កំណត់​យក​២៣៧​ជាប់​​ដូច​ឆ្នាំ​មុន

 

 

 

ទាក់ទង​ទៅ​នឹង​ការ​ប្រលង​បាក់ឌុប​នេះ​ដែរ ព្រះ​សង្ឃ​មួយ​អង្គ ព្រះ​នាម នី សុវណ្ណមុនីរ៉េត ដែល​កំពុង​គង់​នៅ​វត្ត​នាគវ័ន បាន​សន្យា​ថា​នឹង​ផ្ដល់ Laptop ម្នាក់​មួយ​គ្រឿង​ដល់​សិស្ស​បាក់ឌុប​​ទទួល​បាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ ១០នាក់​ក្នុង​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៦ នៅ​ខេត្ត​ស្វាយរៀង។ ការ​សន្យា​ផ្ដល់​រង្វាន់​នេះ ដោយ​សារ​ព្រះ​អង្គ​មាន​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង ទើប​ចង់​ផ្ដល់​រង្វាន់​ឲ្យ​សិស្ស​ប្រលង​ថ្នាក់​ទី១២ នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ខិតខំ​រៀន​សូត្រ​បន្ត។ លើស​ពី​នេះ ព្រះ​អង្គ​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​ពួក​គេ​គ្មាន​កន្លែង​ស្នាក់​នៅ​ពេល​មក​រៀន​នៅ​ភ្នំពេញ ព្រះ​អង្គ​នឹង​ស្វះស្វែង​រក​កន្លែង​ស្នាក់​នៅ​ជូន​​ពួក​គេ។

 

សូមចុចអាន៖ ព្រះ​សង្ឃ​មួយ​អង្គ​សន្យា​ផ្ដល់ Laptop ១០​គ្រឿង ដល់​សិស្ស​បាក់​ឌុប​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ស្វាយរៀង

 

 

នៅ​ឯ​ខេត្ត​កំពង់​ស្ពឺ​ឯ​ណោះ​វិញ យុវសិស្ស ស៊ុ​ក សៀវ​ឡុង អាយុ ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​កំពង់ស្ពឺ ហើយក៏​បេក្ខជន​ចំណាត់ថ្នាក់​លេខ​មួយ មុខវិជ្ជា​គណិតវិទ្យា ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ផង បាន​ឲ្យ​ដឹង​ថា ទោះជា​ពេល​កន្លង​មក​ការសិក្សា​របស់​ប្អូន​ទទួល​បាន​លទ្ធ​មួយ ​ដែល​ល្អ​ប្រសើរ​ក៏ដោយ ក៏​ប្អូន​នៅតែ​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​ការ​ប្រលង​បាក់​ឌុប​នា​ពេល​ខាងមុខនេះ។ ដូច្នេះ ដើម្បី​ឲ្យ​ការ​ប្រលង​ទទួល​បាន​ជោគជ័យ សៀវឡុង លើក​ឡើង​ថា អំឡុង​ពេលនេះ​ប្អូន​មិនដែល​ធ្វេសប្រហែស​ក្នុង​ការ​អាន​សៀវភៅ ជាពិសេស​គឺ​ការ​អនុវត្ត​លំ​ហាត់ ហើយ​ប្អូន​ក៏​ការ​បាន​បែងចែក​ពេលវេលា​សម្រាប់​សម្រាក​យ៉ាង​ច្បាស់លាស់​ផង​ដែរ។

 

សូមចុចអាន៖ សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប

 

 

 

ចេញ​ពី​ខេត្ត​កំពង់​ស្ពឺ មាន​សេចក្ដីរាយការណ៍​ពី​ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្ដាហ៍​នេះ បាន​ឲ្យ​ដឹង​ថា សិស្ស​ត្រៀម​ប្រលង​បាក់ឌុប សម្រុក​កក់​ផ្ទះ​សំណាក់។ អ្នកនាង លី​ណា ជា​អ្នកទទួល​ភ្ញៀវ​ប្រចាំ​ផ្ទះសំណាក់​ អា​រុណ រ​ស្មី ដែលមាន​អាសយដ្ឋាន​នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល ក្នុង​ក្រុង​កំពត ជាប់​ខាងលិច​អនុវិទ្យាល័យ​កំពត​ក្រុង បាន​ប្រាប់ Sabayថា ផ្ទះសំណាក់​អា​រុណរ​ស្មី ត្រូវ​បាន​សិស្សានុសិស្ស​កក់​ពេញ ១០០% អស់ហើយ។

 

សូមចុចអាន៖ ខេត្តកំពត៖ សិស្ស​ត្រៀម​ប្រលង​បាក់ឌុប សម្រុក​កក់​ផ្ទះ​សំណាក់

 

 

 

ទាក់ទង​ទៅ​នឹង​ការ​ប្រលង​បាក់ឌុប​នេះ​ដែរ ក្រសួង​ទេសចរណ៍​​ស្នើ​​​កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​សេវាកម្ម​នានា​ នៅ​ថ្ងៃ​​​ប្រលង​បាក់ឌុប។ ក្នុង​ខ្លឹម​សារ​​នៃ​សេចក្ដី​ជូន​ដំណឹង​លេខ ២៩៦ បាន​​​រៀប​រាប់​ថា នា​ថ្ងៃ ​​២២ និង​ ២៣ សីហា​ខាង​មុខ​នេះ ​សិស្សានុសិស្ស​ត្រូវ​ប្ដូរ​ទី​តាំង​​​​​ទៅ​​ស្នាក់​នៅ​តាម​​ទី​រួម​ខេត្ត​ ដើម្បី​ចូល​រួម​ប្រលង​បាក់​ឌុប។ ដូច​នេះ​ ក្រសួង​ បាន​អំពាវនាវ​​ ដល់​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​រាជ​ធានី ខេត្ត ទាំង​អស់​កុំ​ឡើង​ថ្លៃ និង​ចូល​រួម​សហការ​​​អនុវត្ត​តាម​​សេចក្ដី​ជូន​ដំណឹង​​​​នោះ។

 

សូមចុចអាន៖ ក្រសួង​ទេសចរណ៍​​ស្នើ​​​កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​សេវាកម្ម​នានា​ នៅ​ថ្ងៃ​​​ប្រលង​បាក់ឌុប

 

 

 

នៅ​មុន​ការ​ប្រលង​បាក់​ឌុប​មក​ដល់​នេះ គេ​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​កំពុង​សម្រុក​ទៅ​រៀន​គួរ ដើម្បី​បំប៉ន​ចំណេះ​ដឹង​នៅ​តាម​បណ្ដា​សាលា​រៀងៗ​ខ្លួន តែ​ក៏​មាន​សិស្សានុសិស្ស​មួយចំនួន​បាន​ចេញ​មក​ពី​ខេត្ត​សម្រុក​មក​រៀន​នៅ​ភ្នំពេញ ត្រៀម​ប្រលង​បាក់​ឌុប​ផងដែរ។

 

កាល​ពី​ថ្ងៃ​សុក្រ ក្នុង​សប្ដាហ៍​នេះ សិស្សានុសិស្ស​មក​ពី​បណ្ដា​ខេត្ត​នានា មក​រៀន​នៅ​ភ្នំពេញ​បាន​ប្រាប់​មូលហេតុ​​ឲ្យ​ដឹង​ថា ការណ៍​ដែល​ពួកគេ​មក​រៀន​បំប៉ន​នៅ​ភ្នំពេញ​ គឺ​ទី ១ ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រវាង​គ្រូ​នៅ​ភ្នំពេញ និង ខេត្ត និង ទី២ គឺ​វិញ្ញាសា​នៅ​ភ្នំពេញ​ស្រដៀង​ច្រើន​ទៅ​នឹង​ពេល​ប្រលង​បាក់​ឌុប។

 

សូមចុចអាន៖ ហេតុផល​​ដែល​សិស្ស​តាម​ខេត្ត​មក​រៀន​គួរ​ត្រៀម​ប្រលង​បាក់​ឌុប​នៅ​ភ្នំពេញ

 

 

និយាយ​អំពី​វិញ្ញាសា​នេះ​ដែរ អ្នក​ប្រលង​បាក់​ឌុប​ អាច​រក​វិញ្ញាសា​ត្រៀម​ងាយ​ៗ តាម​អនឡាញ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នងុ​សប្ដាហ៍​នេះ គេហទំព័រ Sabay បាន​​ស្វែង​រក​ប្រភព​សំខាន់​ៗ ទាក់ទង​​នឹង​វិញ្ញាសារ​ប្រលង​បាក់ឌុប ដើម្បី​ចែក​រំលែក​ទៅ​កាន់​បេក្ខជន បេក្ខនារី​ ត្រៀម​ប្រលង​បាក់ឌុប​ ងាយ​រក។ ដូច្នេះ កុំ​ខាត​ពេល​យូរ ខាង​ក្រោម​នេះ​​​គឺ​ជា ទំព័រ​ហ្វេស​ប៊ុក​មួយ​ចំនួន​ដែល​ប្រមូល​ផ្ដុំ​​នូវ​វិញ្ញាសា​​ ឆមាស បាក់ឌុប​ចាស់​ៗ៖

 

សូមចុចអាន៖ អ្នក​ប្រលង​បាក់​ឌុប​ អាច​រក​វិញ្ញាសា​ត្រៀម​ងាយ​ៗ តាម​អនឡាញ

 

ទំព័រ​ រៀន​គណិតវិទ្យា​តាម​អ៊ីនធឺណែត

 

*** វិញ្ញាសា​​រូប​វិទ្យា​៖ ទំព័រ រូប​វិទ្យា

 

*** វិញ្ញាសា​គីមី​វិទ្យា៖ ទំព័រ​ គីមី​ខ្មែរ​ ថ្នាក់​ទី​ ៩ ដល់​ ១២

 

*** វិញ្ញាសា​​ជីវវិទ្យា៖

ក្រុម​ ជីវវិទ្យា (Doeun Yim)

ទំព័រ Thou Phorn – លោក​គ្រូ​ជីវវិទ្យា

 

*** វិញ្ញាសា​ចម្រុះ៖

ទំព័រ វិញ្ញាសា​ត្រៀម​ប្រលង​​ឆមាស និង​បាក់​ឌុប​ឆ្នាំ​២០១៦

ទំព័រ ត្រៀម​ប្រលង​បាក់​ឌុប​ និង​សិស្ស​ពូកែ។

 

 

មតិយោបល់