- 2016-08-15 21:32:12
- ព័ត៌មាន
មូលហេតុសាមញ្ញត្រូវដឹង មុនជិះរថយន្តឈ្នួលទៅតាមបណ្តាខេត្ត
- 2016-08-15 21:32:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុសាមញ្ញត្រូវដឹង មុនជិះរថយន្តឈ្នួលទៅតាមបណ្តាខេត្ត
ចន្លោះមិនឃើញ
ពលរដ្ឋមួយចំនួន តែងតែជ្រើសរើសយកមធ្យោបាយធ្វើដំណើរតាមរថយន្តឈ្នួលជារឿយៗដើម្បីដំណើរកំសាន្ត ឬទៅលេងស្រុកកំណើតដោយមិនបានគិតពីកត្ដាអ្វីច្រើនទេ។ ប៉ុន្តែប៉ុន្មានចំណុចនេះ អាចឱ្យពិចារណាបាន មុននឹងសម្រេចចិត្តជិះរថយន្តឈ្នួល ដើម្បីភាពកក់ក្តៅនិងសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។
លោក មឿន សម្បត្តិ ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុនដឹកអ្នកដំណើរ LARRYTA បានប្រាប់ឱ្យដឹងថា ដើម្បីជិះរថយន្តឈ្នួលដែលប្រកបដោយទំនុកចិត្ត គ្មានការព្រួយបារម្ភ ឬអាចនិយាយបានថាជារថយន្តមានលក្ខណៈស្ដង់ដារ អ្នកធ្វើដំណើរគប្បីសិក្សាពីលក្ខណៈសម្បត្តិនិងសេវាកម្មផ្សេងៗដែលក្រុមហ៊ុនរថយន្តផ្តល់ដល់អតិថិជន។
លោកថា ក្រុមហ៊ុនដែលល្អមានស្តង់ដា តែងតែផ្តល់ភាពងាយស្រួលដល់អតិថជន។ ដូចជាការបញ្ជាទិញសំបុត្រ ឬកក់សំបុត្រឡានអាចធ្វើតាមអនឡាញ ផ្ដល់ព័ត៌មានទាន់សភាពការជូនអតិថិជន ហើយអាកប្បកិរិយាអ្នកបើកបរដែលក្រុមហ៊ុននោះតែងតែយកចិត្តទុកដាក់បំផុត។
លោកបានបន្តទៀតថា ក្រុមហ៊ុនដែលមានលក្ខណៈស្តង់ដាក្រៅពីរកប្រាក់ចំណេញ ក្រុមហ៊ុនតែងតែគួរគិតពីសុវត្ថិភាពជាចម្បងដល់អ្នកដំណើរ ដូចជាការត្រួតពិនិត្យបច្ចេកវិទ្យារថយន្តដែលត្រូវចេញដំណើររាល់ថ្ងៃ ការបំពាក់បច្ចេកវិទ្យាដូចជា GPS សម្រាប់តាមដានអ្នកបើកបរដែលអសកម្មក្នុងពេលបំពេញការងារ។
នៅព្រឹកមិញនេះ ក្រុមហ៊ុនរថយន្តឈ្នួល LARRYTA បានចុះអនុស្សារណយោគយល់ជាមួយក្រុមហ៊ុន RMA លើការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុននេះ ដើម្បីរត់ឈ្នួលដឹកដំណើរ។ ការចុះអនុស្សារណយោគយល់នេះ មានការបណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជាការផ្តល់សេវាកម្មជួសជុលថែទាំលើការប្រើប្រាស់រថយន្ត។
ចុចអាន៖ នេះជាពេលអាក្រក់បំផុត ដែលសម្រេចចិត្តទិញផលិតផល Apple ថ្មី
អត្ថបទ៖ រក្សា