- 2016-08-19 23:07:45
- ព័ត៌មាន
កាដូសម្រាប់សិស្សឆ្នើមនិទ្ទេស A ឆ្នាំ២០១៦ ពីទឹកផ្លែឈើ Freshy
- 2016-08-19 23:07:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូសម្រាប់សិស្សឆ្នើមនិទ្ទេស A ឆ្នាំ២០១៦ ពីទឹកផ្លែឈើ Freshy
ចន្លោះមិនឃើញ
ដោយឈរលើគោលការណ៍ «Freshy ស្រលាញ់ការសិក្សា Freshy ស្រលាញ់អ្នក» ក្រុមហ៊ុនទឹកផ្លែឈើ Freshy បានបន្តផ្តល់កាដូទឹកផ្លែឈើញុំាពេញមួយឆ្នាំដល់សិស្សឆ្នើមនិទ្ទេស A ដែលប្រលងជាប់បាក់ឌុបទាំងអស់ក្នុងឆ្នាំ២០១៦នេះ ។ ជាពិសេសផ្តល់ជូនសិស្សនិទ្ទេស A ដែលមានពិន្ទុលើសគេ៥នាក់ដំបូងនឹងទទួលបាន LAPTOP ម្នាក់១គ្រឿងៗ រួមទាំងលិខិតសរសើរម្នាក់១ផងដែរ។
លោក Vladimire Rubis ប្រធានទីផ្សារ នៃក្រុមហ៊ុនទឹកផ្លែឈើ Freshy បានមានប្រសាសន៍ថា រង្វាន់ទាំងនេះ គឺជាទឹកចិត្តថ្លៃថ្លា និងអំពើល្អរបស់ក្រុមហ៊ុន ក្នុងការជួយសហគមន៍។ «យើងមានការចាប់អារម្មណ៍ចំពោះតម្លៃនៃការអប់រំដ៏ល្អ និងសិស្សដែលបានសម្រេចជោគជ័យក្នុងការសិក្សា ហើយសូមសម្តែងការគាំទ្រចំពោះសិស្សានុសិស្សទាំងអស់ក្នុងប្រទេសកម្ពុជា។ ហើយយើងក៏គាំទ្របរិស្ថានល្អ សុខភាពល្អ និងសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ»។
នេះជាឆ្នាំទី៤ហើយដែលក្រុមហ៊ុនទឹកផ្លែឈើ Freshy បានឧបត្ថម្ភដល់សិស្សឆ្នើមប្រលងបាក់ឌុបជាប់និទ្ទេស A ។ នៅឆ្នាំ២០១៣ក្រុមហ៊ុនបានឧបត្ថម្ភសិស្សឆ្នើមចំនួន៨៦នាក់ និងឆ្នាំ២០១៤ឧបត្ថម្ភសិស្សឆ្នើមចំនួន១១នាក់ដោយម្នាក់ៗទទួលបានទឹកផ្លែឈើ Freshy ពេញ១ឆ្នាំ និងលិខិតសរសើរ។ ចំណែកក្នុងឆ្នាំ២០១៥កន្លងទៅនេះក្រុមហ៊ុនបានឧបត្ថម្ភសិស្សឆ្នើមចំនួន១០៨នាក់ ដោយម្នាក់ៗទទួលបានការញ៉ាំទឹកផ្លែឈើ Freshy ពេញ១ឆ្នាំ និងលិខិតសរសើរ រីឯអ្នកដែលបានពិន្ទុលើសគេ៥នាក់ដំបូងទទួលបានLAPTOP ម្នាក់១គ្រឿង៕
សិស្សនិទ្ទេស A កាលពីីឆ្នាំមុនៗទទួលប័ណ្ណសរសើរ និង Laptop ពីក្រុមហ៊ុនទឹកផ្លែឈើ Freshy
អត្ថបទៈ ពាណិជ្ជកម្ម