- 2016-08-23 00:11:00
- ព័ត៌មាន
រឿងពិតពីក្រោយលោកយាយម្នាក់ យកចេកទៅសែននៅមណ្ឌលប្រលងបាក់ឌុប
- 2016-08-23 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតពីក្រោយលោកយាយម្នាក់ យកចេកទៅសែននៅមណ្ឌលប្រលងបាក់ឌុប
ចន្លោះមិនឃើញ
កាលពីព្រឹកមិញ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ លោកយាយម្នាក់បានធ្វើឲ្យមនុស្សជាច្រើនចោលភ្នែកក្រឡេកមើលគ្រប់គ្នាដោយការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះឃើញនៅនឹងដៃមានធូប ៣សរសៃ ចេកមួយស្និត ព្រមទាំងមៀនបន្តិចបន្តួចយកទៅដាក់សែននៅរបងសាលា បើទោះបីត្រូវគេហាមឃាត់យ៉ាងណាក៏មិនព្រមស្ដាប់។
ពេលដែលលោកយាយយកចេក ព្រមទាំងធូបទៅដាក់នៅរបងសាលាភ្លាម សន្តិសុខដែលយាមម៉ូតូបានឃាត់មិនឲ្យដាក់ឡើយ ព្រោះខ្លាចមានបញ្ហាឆាបឆេះណាមួយកើតឡើង។ យ៉ាងណាក្ដី លោកយាយនៅតែជម្នះដាក់នៅរបងមណ្ឌលប្រលង រហូតផុតដៃធ្លាក់ចេកនោះទៅលើដីក្នុងមណ្ឌលបាត់ ទើបលោកយាយដោតធូបចោលនៅជិតនោះតែម្ដង។
ក្រោយពេលដាក់សែនរួចចប់សព្វគ្រប់ លោកយាយបានងាកមកប្រាប់ Sabay ថា តាមពិតលោកយាយបានជួនចៅប្រលងបាក់ឌុប ៣នាក់ហើយ ទាំងលើកនេះ ហើយចៅ ២នាក់មុនសុទ្ធតែប្រលងជាប់ទាំងអស់។ ដោយសារលោកយាយជាប់បំណន់តាំងពីពេលចៅប្រលងមុនមុនមកថា បើមានចៅប្រលងទៀតនឹងសែនទៀត ទើបក្លាយជាទម្លាប់មិនដែលអាក់ខាន។
លោកយាយ ទឹម អឿន ដែលមានអាយុ ៧០ឆ្នាំទៅហើយ បាននិយាយថា លោកយាយគ្មានចៅបង្កើតទេ ហើយចៅដែលជួនមកនេះ ត្រូវជាកូនរបស់ក្មួយលោកយាយប៉ុណ្ណោះ។ ដោយសារឪពុកម្ដាយរបស់សិស្សរូបនោះរវល់មិនអាចជូនមកបាន ទើបលោកយាយសម្រេចចិត្តជូនមកប្រលង ហើយជួយទិញបាយទឹកឲ្យផង៕
ទស្សនាវីដេអូ៖
អត្ថបទ៖ គង់ វិសាល