- 2016-08-23 04:58:35
- ព័ត៌មាន
សៀមរាប៖ សិស្សចេញពីប្រលងទាំងញញឹម ព្រោះធ្វើត្រូវច្រើនទាំង៤មុខវិជ្ជា
- 2016-08-23 04:58:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀមរាប៖ សិស្សចេញពីប្រលងទាំងញញឹម ព្រោះធ្វើត្រូវច្រើនទាំង៤មុខវិជ្ជា
ចន្លោះមិនឃើញ
ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ២០១៦ ថ្ងៃទី១ បានបញ្ចប់ហើយ ខណៈសិស្សជាច្រើនហាក់បង្ហាញជំនឿចិត្តថាធ្វើត្រូវ លើកលែងតែមុខវិជ្ជាគីមីវិទ្យាមួយប៉ុណ្ណោះ។ ចំណែកសិស្សនៅមណ្ឌលវិទ្យាល័យអង្គរ ខេត្តសៀមរាបក៏មិនខុសគ្នាដែរ ដោយពួកគេដើរចេញពីមណ្ឌលប្រលងទាំងទឹកមុខញញឹមស្រស់ស្រាយស្ទើរគ្រប់គ្នា។
សិស្សម្នាក់ឈ្មោះ ប៊ុនណា យ៉ារីណែត មកវិទ្យាល័យ ១០មករា ១៩៧៩ និងជាបេក្ខជនមួយរូបប្រលងនៅមណ្ឌលវិទ្យាល័យអង្គរ បាននិយាយថា៖ ”សម្រាប់ខ្ញុំគិតថាធូរ អាចទទួលយកបានបានទាំង ៤មុខ ព្រោះធ្វើបានពេញទាំងអស់ ហើយអ្នកផ្សេងក្នុងបន្ទប់ក៏ធ្វើបានដែរ គ្រាន់តែខ្លះបានរៀងតិចជាងខ្ញុំ"។
ថ្ងៃស្អែកនេះ ការប្រលងនឹងធ្វើឡើងលើ ៣មុខវិជ្ជាផ្សេងទៀត ដែលសុទ្ធតែជាមុខវិជ្ជាសំខាន់ ក្នុងនោះមាន អក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងមុខវិទ្យា គណិតវិទ្យា សីលធម៌-ពលរដ្ឋវិទ្យា អក្សរសាស្ត្រខ្មែរ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕
រាយការណ៍ពីខេត្តសៀមរាប៖ លី សុផាត