• 2016-08-23 14:48:12
  • ព័ត៌មាន

មូលហេតុ​លើក​លែង​មិន​បាន ធ្វើ​ឲ្យ​បេក្ខជន​ម្នាក់​ធ្លាក់​បាក់​ឌុប​ដោយ​ស្វ័យ​ប្រវត្តិ​ឆ្នាំ​នេះ

  • 2016-08-23 14:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​មួយ​រូប​នៅ​បន្ទប់​លេខ២ ​តុលេខ២៧៦ ក្នុង​មណ្ឌល​វិទ្យាល័យ​ស្ទឹង​សែន ខេត្ត​កំពង់ធំ ត្រូវ​បាន​ក្រុម​ការងារ​ក្រសួង​អប់រំ​ធ្វើ​កំណត់ហេតុ​ពិសេស ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ និង​មិន​អនុញ្ញាត​ឲ្យ​ប្រលង​បន្ត​នៅ​ថ្ងៃ​នេះ​ឡើយ បន្ទាប់​ពី​ល្មើស​បទ​បញ្ញត្តិ​នាំ​យក​ទូរសព្ទ iPhone 5 មួយ​គ្រឿង​ចូល​ក្នុង​មណ្ឌល​ប្រលង។

 

អ្នក​សង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជា​អ្នក​រាយការណ៍​ពី​ករណី​នេះ​ជូន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស។ បន្ទាប់​មក ខាង​ក្រុម​ការងារ​ក្រសួង​អប់រំ​ក៏​បាន​ធ្វើ​កំណត់​ហេតុ​ពិសេស ឲ្យ​ ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។ ចំណាត់​ការ​ខាង​លើ បាន​នាំ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​​បញ្ចេញ​មតិ​ផ្សេង​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ថា​គួរ​ទុក​ឱកាស ឯ​អ្នក​ខ្លះ​ទៀត​ថា​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ធ្វើ​បែប​នេះ។

 

ជា​ការ​ឆ្លើយ​តប អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បញ្ជាក់​តាម Comment ខាង​ក្រោម​ថា៖ "មិន​អាច​និយាយ​ថា​ហួសហេតុ​ទេ ព្រោះ​នេះ​ជា​ចំណាត់​ការ​របស់​ក្រសួង​អប់រំ​ដែល អនុវត្តន៍​តាម​បទបញ្ញត្តិ​ក្នុង​ការ​ប្រឡង។ សួរ​ថា​បើ​មាន​បទបញ្ញត្តិ​ហើយ​មិន​អនុវត្តន៍​តាម តើ​បទបញ្ញត្តិ​នេះ​មាន​ន័យ​អី​ទៀត ហើយ​បើ​បទបញ្ញត្តិ​ទាំងនេះ​គ្មាន​ប្រសិទ្ធភាព បេក្ខជន​ប្រព្រឹត្តិ​ល្មើស​មិន​មាន​កំហុស សួរ​ថា​មាន​យុត្តិធម៌​ទេ ហើយ​អ្នក​ចេះ គឺ​ជាប់ អាច​ទទួល​បាន​ជោគជ័យ​ទេ។ សូម​បេក្ខជន​ទាំងអស់​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​សម្រាប់​ការ​ប្រឡង។ មិន​មែន​គេ​ធ្លាក់ អ.ប.ព សប្បាយ​ចិត្ត​ទេ តែ​ធ្វើម៉េច​បើ​បទបញ្ញត្តិ​ចែង​ចឹង ហើយ​គាត់​ប្រព្រឹត្តិ​ល្មើស​ចឹង"៕

 

អត្ថបទ៖ គង់ វិសាល ​

មតិយោបល់