- 2016-08-23 20:34:52
- ព័ត៌មាន
បេក្ខជនប្រលងបាក់ឌុបខេត្តតាកែវ បង្ខំចិត្តមកប្រលងទាំងកំពុងមានរបួស
- 2016-08-23 20:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនប្រលងបាក់ឌុបខេត្តតាកែវ បង្ខំចិត្តមកប្រលងទាំងកំពុងមានរបួស
ចន្លោះមិនឃើញ
ដោយហេតុតែស្ដាយ ទោះបីជើងកំពុងតែរុំរបួសក៏ដោយបេក្ខជនប្រលងបាក់ឌុបមណ្ឌលបឋមសិក្សាអនុវត្តន៏ សៀមណារ៉ោងមកពីវិទ្យាល័យសុខអានថ្នល់បែក អាយុ២០ឆ្នាំ សុខចិត្តមកប្រលងទាំងឈឺបន្ទាប់ពីរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅមុនការប្រលង។
តាមការអោយដឹងពីអ្នកស្រីជាម្ដាយ ម៉ាត ម៉ៅ ប្រាប់ Sabay ថា កូនប្រុសគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងនិងដៃម្ខាងកាលពីថ្ងៃទី ០៧ ខែកក្កដា ២០១៦កន្លងទៅ ខណៈកំពុងបើកម៉ូតូឌុបគ្នាបីនាក់តាមបណ្ដោយផ្លូវជាតិហើយមានម៉ូតូមួយគ្រឿងទៀតមកបុកចំពីចំហៀងតែម្តង។
ក្រោយឧបទ្ទវហេតុកើតឡើងយុវជនរូបនេះត្រូវយកទៅព្យាបាលនៅពេទ្យព្រៃនគរ ប្រទេសវៀតណាម។ “គាត់បាក់ជើងលៀនឆ្អឹងមកក្រៅបាត់ឆ្អឹងមួយកង់ប្រវែងមួយចំអាមបាត់ហើយពេលនេះសុំពេទ្យមកប្រលងសិន រួចរាល់ហើយទើបត្រលប់ទៅព្យាបាលវិញ។ អ្នកស្រីម៉ៅបញ្ជាក់៕
សូមចុចអាន៖ ល្បិចលាក់វិញ្ញាសាដ៏ទំនើបពេលបាក់ឌុប តែទីបំផុត…
សូមចុចអាន៖ឃើញរូប ១១ សន្លឹកនេះហើយ អាណិតបេក្ខជនប្រលងបាក់ឌុប ២០១៦
សូមចុចអាន៖ ម្ដាយឪពុកសន្យាអ្វីខ្លះ បើកូនជាប់បាក់ឌុប? អត្ថបទៈជិន វេន រូបថតៈ ទូរសព្ឌ័ដៃ