- 2016-08-23 20:52:27
- ព័ត៌មាន
បេក្ខនារីម្នាក់មកប្រឡងទាំងជើង នៅប៉ង់ស៊ីម៉ង់ត៍
- 2016-08-23 20:52:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខនារីម្នាក់មកប្រឡងទាំងជើង នៅប៉ង់ស៊ីម៉ង់ត៍
ចន្លោះមិនឃើញ
តាំងពីថ្ងៃប្រលងទី ១ មកម្ល៉េះ ដែលបេក្ខនារី សែម និច្ចិន្តា មកពីវិទ្យាល័យហ៊ុនសែនអង្គចក ក្នុងស្រុកជុំគីរី ខេត្តកំពត ត្រូវបានឪពុករុញរទេះនាំកូនមកប្រឡង នៅមណ្ឌលអនុវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុនកំពតក្រុង។
សូមចុចអាន៖ បេក្ខជនប្រលងបាក់ឌុបខេត្តតាកែវ បង្ខំចិត្តមកប្រលងទាំងកំពុងមានរបួស
លោក ជុំ ធួន ជាឪពុករបស់ចិន្តាបានប្រាប់ Sabay ថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍មុនការប្រឡងប្រមាណជាង១០ថ្ងៃមកហើយ បណ្តាលឲ្យបាក់ជើងខាងឆ្វេង។ ខណៈនេះជើងរបស់នាងលែងសូវឈឺហើយ ប៉ុន្តែមិនទាន់អាចដើរបានទេ។
ចំណែកការប្រឡងរបស់នាងមិនចោទជាបញ្ហាប៉ុន្មានទេ ដោយសារតែបន្ទប់ប្រឡងរបស់នាងស្ថិតនៅជាន់ក្រោម ប៉ុន្តែមិនមានការប្រឡងក្នុងបន្ទប់ពិសេស ឬដាច់ដោយឡែកអ្វីទេ៕
អត្ថបទ៖ គីម សាយ