- 2016-08-23 21:56:41
- ព័ត៌មាន
ម៉ោងរូប និងខ្មែរព្រឹកមិញ សិស្សធ្វើបានពេញៗ និងសង្ឃឹមច្រើនលើគណិត រសៀលនេះ
- 2016-08-23 21:56:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ោងរូប និងខ្មែរព្រឹកមិញ សិស្សធ្វើបានពេញៗ និងសង្ឃឹមច្រើនលើគណិត រសៀលនេះ
ចន្លោះមិនឃើញ
ការប្រលងបាក់ឌុបលើវិញ្ញាសាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យានៅព្រឹកមិញ តាមការឲ្យដឹងពីបេក្ខជនមួយចំនួនដែលប្រលងនៅមណ្ឌលវិទ្យាល័យព្រះយុគន្ធរ បានប្រាប់ថាពួកគេធ្វើបានពេញទាំងអស់ ព្រមទាំងសង្ឃឹមច្រើនលើមុខវិជ្ជាទាំងនោះ រួមទាំងវិញ្ញាសាគណិតវិទ្យាដែលនឹងប្រលងពេលរសៀលនេះផងដែរ។
កញ្ញា ថុង សោភា ជាបេក្ខជនមកពីវិទ្យាល័យទួលស្វាយព្រៃបានឲ្យដឹងថា មុខវិជ្ជាប្រលងព្រឹកមិញរូបគេធ្វើបានពេញទាំងអស់ និងសង្ឃឹម៧០ភាគរយលើមុខវិជ្ជាទាំងនោះ។ ចំពោះវិញ្ញាសា គណិតវិទ្យា ដែលប្រលងរសៀលនេះកញ្ញាមានការព្រួយបារម្ភលើមេរៀន អនុគមន៍ខ្សែកោង តែយ៉ាងណាក្ដីកញ្ញាថាសង្ឃឹមច្រើនគឺ ៧០ភាគរយចំពោះមុខវិជ្ជានោះ។
យុវតីសោភា បាននិយាយថា៖ "ធ្វើបានពេញ។ ខ្ញុំគិតថា(វិញ្ញាសាប្រលងឆ្នាំនេះ) ម៉ាល្មម ម៉ាអាចធ្វើបាន វាអត់ពិបាកពេកទេ តែបើសិនជាយើងខំប្រឹងរៀន គឺអាចធ្វើបាន"។
ចំណែកយុវជន ជួន ពិសិដ្ឋ មកពីសាលាបញ្ញាសាស្រ្តសាខាបឹងកេងកេង បានប្រាប់ថា រូបគេមុខវិជ្ជាប្រលងព្រឹកមិញ រូបគេធ្វើបានហើយពេញទាំងអស់ ព្រមទាំងសង្ឃឹមច្រើន។ ដោយឡែកវិញ្ញាសាគណិតវិទ្យាដែលនឹងប្រលងពេលថ្ងៃនេះ យុវជនរូបនេះបានប្រាប់ថា៖ សង្ឃឹមជឿជាក់ថា អ្វីដែលខ្ញុំរៀនហ្នឹង អាចចេញមកត្រូវ។ សង្ឃឹម៨០ភាគរយ... ពីរមុខព្រឹកមិញ៨០ភាគរយដែរ"។
ងាកទៅស្ដាប់យុវតី ជា ដាណា ដែលប្រលងនៅមណ្ឌលវិទ្យាល័យព្រះយុគន្ធរដដែលបានឲ្យដឹងថា កញ្ញាសង្ឃឹម៨០ភាគរយលើមុខវិជ្ជាព្រឹកមិញ ដោយធ្វើបានពេញទាំងអស់ ចំណែក វិញ្ញាសាគណិតវិទ្យាប្រលងរសៀលនេះ យុវតីមកពីវិទ្យាល័យទួលស្វាយព្រៃរូបនេះថាសង្ឃឹម៧០ភាគរយ។
"ធ្វើបានពេញ។...ពិបាកជាងគេខ្មែរ ខ្មែរយើងអត់សូវបានរៀន... ត្រង់តែងសេចក្ដីព្រោះត្រូវលើកឧទាហរណ៍មកបញ្ជាក់ច្រើន។ សង្ឃឹម ៨០ភាគរយ។ គណិតប្រហែលជា យកបានត្រឹម៥០ភាគរយ "។ នេះជាការលើកឡើងរបស់ យុវជនឈឹម ឆារៈ បេក្ខជនមកពីវិទ្យាល័យបាក់ទូក៕
ចុចអាន៖ ចប់ប្រលងថ្ងៃទី ១ បេក្ខជនត្អូញមុខវិជ្ជា គីមី ហាក់លំបាកបន្តិច
អត្ថបទ៖ មាន រតនា