- 2016-08-24 16:28:07
- ព័ត៌មាន
ចាន់ធឿន គ្មានម្រាមដៃសូម្បីតែមួយជម្នះការប្រឡងចង់បានអាហារូបករណ៍ព័ត៌មានវិទ្យា
- 2016-08-24 16:28:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ធឿន គ្មានម្រាមដៃសូម្បីតែមួយជម្នះការប្រឡងចង់បានអាហារូបករណ៍ព័ត៌មានវិទ្យា
ចន្លោះមិនឃើញ
កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានបញ្ចប់ទៅហើយ កាលពីម្សិលម៉ិញ ប៉ុន្ដែថ្ងៃនេះ Sabay ចង់បង្ហាញដល់ប្រិយមិត្តពីទឹកចិត្តដ៏ក្លៀវក្លារបស់បេក្ខជនម្នាក់ ដែលដៃរបស់គាត់ពុំមានម្រាមសម្រាប់សរសេរអក្សរ ឬលេខទេ តែប្រើដៃកំបុតទាំងពីររបស់គាត់ ព្យាយាមសរសេរកិច្ចការប្រឡងរបស់គាត់បានយ៉ាងល្អ។
សូមចុចអាន៖ ជីវិតពិតពីយុវតីពិការម្នាក់ប្រលងបាក់ឌុបនៅខេត្តតាកែវ
ជុន ចាន់ធឿន ជាបេក្ខជនមកពីវិទ្យាល័យព្រះបិតាថវិការជាតិ ប្រឡងនៅមណ្ឌលវឌ្ឍនៈវិជ្ជា និងមានលំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ សិស្សខាងលើនេះ មិនត្រឹមតែពិការតែដៃទេ តែជើងរបស់គាត់ក៏គ្មានម្រាមដែរ ថែមទាំងមានស្លាកស្នាមលើផ្ទៃមុខខ្លះដែរ។
លោកឆាយ សុផុន ជាឪពុករបស់យុវសិស្សរូបនេះ បានរម្លឹកពីប្រវត្តិដែលនាំឲ្យ ចាន់ធឿនក្លាយខ្លួនទៅជាបែបនេះថា ដំបូងចាន់ធឿន ជាក្មេងមានកាយសម្បទាគ្រប់គ្រាន់ដូចក្មេងធម្មតាដែរ តែនៅអាយុជាង ១ខួប ពេលដែលចាន់ធឿនចេះដើរតិចៗក៏បានដួលចូលភ្លើងក្នុងឆ្នាំ១៩៩៨ ។ ក្រោយសម្រាកព្យាបាល និងតាមដានអាការៈនៅមន្ទីរពេទ្យគន្ធរបុប្ផាប្រមាណជា១៥ថ្ងៃរួចមក ដៃជើងរបស់ចាន់ធឿន មិនស្តារឡើងវិញបាន ព្រោះម្រាមដៃទាំងអស់បានរលួយ និងស្វិត បើទុកក៏មិនអាចប្រើការបាន ហើយដើម្បីអាចប្រើការ ទើបគ្រូពេទ្យសម្រចច្រឹបម្រាមស្វិតនោះចោល។ ពេលចូលរៀន ចាន់ធឿនបានប្រើបាតដៃ ដែលមើលទៅដូចជាកដៃរៀនសរសេរ អក្សរ ឬលេខរហូតដល់ស្ទាត់ជំនាញ។
បច្ចុប្បន្ន ចាន់ធឿន ប្រើដៃកុតទាំងសងខាងកៀបប៊ិច ដើម្បីសរសេរបាន។ សិស្សអភ័ព្វរូបនេះបាន ប្រាប់ Sabay ថា គាត់ស្រលាញ់មុខវិជ្ជាព័ត៌មានវិទ្យាជាខ្លាំង និងចង់រៀនជំនាញនេះនៅថ្នាក់សាកលវិទ្យាល័យ ប៉ុន្តែមិនទាន់ដឹងថា លទ្ធផលនឹងទៅជាយ៉ាងណា តែប្អូនធ្វើបានច្រើនដែរ ម្យ៉ាងស្ថានភាពជីវភាពរបស់ប្អូនមិនជាធូធារ ព្រោះក្រៅពីរូបប្អូន គាត់ក៏នៅមានប្អូនស្រីម្នាក់ទៀតស្ថិតរៀនថ្នាក់ទី១០ ខណៈបងប្រុសច្បងមិនបានបន្តការសិក្សានៅសាកលវិទ្យាល័យទេ ក្រោយពីបានបញ្ចប់ថ្នាក់ទី១២ ។
តាមរយៈ Sabay ចាន់ធឿន សូមអំពាវនាវដល់សប្បុរសជន សូមជួយប្អូនឲ្យសម្រេចនូវគោលបំណងរបស់ប្អូនផង។ លេខទូរស័ព្ទឪពុករបស់ចាន់ធឿន 017 49 45 30។
ដើម្បីជ្រាបច្បាស់ថា ប្អូនសរសេរអក្សរយ៉ាងដូចម្តេច សូមទស្សនាវីដេអូ។
អត្ថបទ៖ គីម សាយ