- 2016-09-10 18:41:47
- ព័ត៌មាន
និទ្ទេស A បាក់ឌុបឆ្នាំនេះ មាន ៤០៥នាក់
- 2016-09-10 18:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និទ្ទេស A បាក់ឌុបឆ្នាំនេះ មាន ៤០៥នាក់
ចន្លោះមិនឃើញ
សិស្សបាក់ឌុបប្រឡងជាប់និទ្ទេស A សម្រាប់បាក់ឌុបឆ្នាំ២០១៦ នេះ មានចំនួន ៤០៥នាក់ ក្នុងចំណោមបេក្ខជនប្រលងសរុប ៨៩ ៦៦១នាក់នៅទូទាំងប្រទេស។ សម្រាប់បេក្ខជនដែលទទួលបាននិទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖
រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់ សៀមរាប មានចំនួន ៣៦ នាក់ បាត់ដំបង មានចំនួន ៣៤ នាក់ កណ្តាល មានចំនួន ២៩ នាក់ កំពង់ចាម មានចំនួន ២០ នាក់ បន្ទាយមានជ័យ មានចំនួន ១៦ នាក់ ព្រៃវែង មានចំនួន ១៤ នាក់ កំពត មានចំនួន ១១ នាក់ ត្បូងឃ្មុំ មានចំនួន ១១ នាក់ តាកែវ មានចំនួន ១១ នាក់ កំពង់ធំ មានចំនួន ១០ នាក់ ក្រចេះ មានចំនួន ០៩ នាក់ កំពង់ឆ្នាំង មានចំនួន ០៧ នាក់ ព្រះសីហនុ មានចំនួន ០៧ នាក់ កំពង់ស្ពឺ មានចំនួន ០២ នាក់ ពោធិ៍សាត់ មានចំនួន ០២ នាក់ មណ្ឌលគិរី មានចំនួន ០១ នាក់ ប៉ៃលិន មានចំនួន ០១ នាក់ ឧត្តរមានជ័យ មានចំនួន ០១ នាក់
កាលពីឆ្នាំ២០១៥ សិស្សបាក់ឌុបប្រលងជាប់និទ្ទេស A មានចំនួន ១០៨នាក់ ក្នុងចំណោមបេក្ខជនប្រលងសរុប ៨៣ ៣២៥នាក់នៅទូទាំងប្រទេស។ ចំណែកឆ្នាំ២០១៤ ជាពេលដែលក្រសួងអប់រំចាប់ផ្ដើមចាត់វិធានការរឹតបណ្ដឹងវិន័យលើការប្រលងបាក់ឌុបទូទាំងប្រទេស មានអ្នកជាប់និទ្ទេស A ត្រឹម ១១នាក់ ប៉ុណ្ណោះ ៕
អត្ថបទ៖ គង់ វិសាល