- 2016-09-11 21:04:27
- ព័ត៌មាន
មុត វុត្ថា ប្រឹងប្រែងរហូតបាននិទ្ទេស A សម្រេចបំណងប្រាថ្នាអ្នកមានគុណ
- 2016-09-11 21:04:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុត វុត្ថា ប្រឹងប្រែងរហូតបាននិទ្ទេស A សម្រេចបំណងប្រាថ្នាអ្នកមានគុណ
ចន្លោះមិនឃើញ
មុត វុត្ថា សិស្សនិទ្ទេស A ម្នាក់ក្នុងចំណោមសិស្សនិទ្ទេស A ពីរនាក់នៃវិទ្យាល័យជាស៊ីមតាកែវ ប្រាប់ថា៖ “ខ្ញុំមិននឹកស្មានថាមានថ្ងៃនេះទេ... ពេលនេះអ្វីដែលខ្ញុំខំប្រឹងចេញជាលទ្ធផលហើយ។ ឯម្ដាយខ្ញុំវិញ គាត់រំភើបចិត្តពេកស្រក់ទឹកភ្នែកមិនដឹងខ្លួន ព្រោះខ្ញុំអាចសម្រេចបំណងប្រាថ្នាគាត់”។
វុត្ថា ជាកូនទី៣ នៃគ្រួសារមួយដែលមានឪពុកម្ដាយជាគ្រូបង្រៀនទាំងពីរនាក់។ ថ្លែងទាំងទឹកចិត្តរំភើបរីករាយ វុត្ថា ប្រាប់ថា ពេលនេះខ្លួនបានសម្រេចក្ដីបំណងជូនអ្នកមានគុណទាំងពីរហើយ។ ការប្រឡងយកនិទ្ទេសA ជាបំណងប្រាថ្នាតែមួយគត់របស់គាត់។ ចំពោះបំណងប្រាថ្នាវិញ វុត្ថា បានបញ្ជាក់ថា៖ “ខ្ញុំចង់សិក្សាមហាវិទ្យាល័យពេទ្យ ព្រោះខ្ញុំចង់ក្លាយជាគ្រូពេទ្យម្នាក់ទៅអនាគត”។
ចំណែកសិស្សនិទ្ទេសAម្នាក់ទៀត លឹមញ៉ន លីហាក់ មកពីវិទ្យាល័យដដែលបានប្រាប់ថា៖ "ឪពុកម្ដាយខ្ញុំក៏ដូចឪពុកម្ដាយ វុត្ថា ដែរ គាត់រំភើបរកពាក្យអ្វីនិយាយគ្មានទេ។ ម្ដាយខ្ញុំរំភើបរហូតស្រក់ទឹកភ្នែកដែរ។ ពេលនេះខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគាត់តែងដាស់តឿនខ្ញុំមុនការប្រឡងមកដល់។ខ្ញុំខំរហូតស្ទើរមិនបានដេក ប្រឹងខ្លាំងណាស់ ព្រោះខ្ញុំចង់រៀនតិចណូរ”។ លីហាក់ និយាយ៕
ចុចអាន៖ ប្រឹងរៀនតាំងពីដើមឆ្នាំ ដាច់បាយ-ទឹក ឥឡូវបាននិទ្ទេស A ដូចបំណង
ចុចអាន៖ អាណាព្យាបាលសិស្សនិទ្ទេស A សម្ដែងអារម្មណ៍អរខ្លាំង ពេលដឹងថាកូនពូកែបែបនេះ
អត្ថបទ៖ ជិន វេន រូបថត៖ ទូរសព្ឌ័ដៃ