
- ច័ន្ទ, 12 កញ្ញា 2016 17:44
- ព័ត៌មាន
ទាំងស្អាត ទាំងពូកែ សិស្សស្រីនិទ្ទេស A ចង់ធ្វើជាអ្នកបម្រើការលើយន្តហោះ ឯម្នាក់ទៀត...
- ច័ន្ទ, 12 កញ្ញា 2016 17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងស្អាត ទាំងពូកែ សិស្សស្រីនិទ្ទេស A ចង់ធ្វើជាអ្នកបម្រើការលើយន្តហោះ ឯម្នាក់ទៀត...
ចន្លោះមិនឃើញ
សិស្សពូកែម្នាក់ ឈ្មោះ ជាង គឺមស៊ុយ បានជាប់និទ្ទេស A ដែលមានលំដាប់ពិន្ទុ ៩៩.៦៥១ ជាសិស្សមកពីវិទ្យាល័យឯកជនឧត្ដមវិជ្ជា ស្ថិតនៅក្នុងខេត្តកំពត។ ក្រោយពីបានលទ្ធផលដូចក្ដីរំពឹងទុក សិស្សពូកែរូបនេះ មានក្ដីប្រាថ្នាមួយ គឺចង់ក្លាយជាអ្នកបម្រើការងារលើយន្តហោះ ដោយនាងនឹងប្រឹងប្រែងរៀនភាសាអង់គ្លេស និងចិនឲ្យបានច្បាស់។
ងាកមកបេក្ខនារីម្នាក់ទៀតឈ្មោះ ជិន អង្គារមុន្នីរ័ត្ន មានលំដាប់ពិន្ទុ ៩៩.៥៨២ ជាសិស្សនៅវិទ្យាល័យឧត្តមវិជ្ជាដែរនោះ បានប្រាប់ថា នាងចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់ ខណៈម្ដាយនាងក៏ជាវេជ្ជបណ្ឌិតម្នាក់ដែរ។ ប៉ុន្តែ មុន្នីរ័ត្ន ប្រាប់ថា នាងស្រលាញ់អាជីពជាគ្រូពេទ្យ តាំងពីក្មេងមកម្ល៉េះ។
គួរបញ្ជាក់ថា លទ្ធផលបាក់ឌុបបានបិទផ្សាយជាផ្លូវការ កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ម្សិលមិញ នៅមណ្ឌលប្រឡងតាមខេត្ត។ ចំពោះខេត្តកំពតមានសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន ១១នាក់។
អត្ថបទ៖ គីម សាយ