- 2016-09-12 18:22:45
- ព័ត៌មាន
ជើងខ្លាំងរូបវិទ្យា ភីសុជាតិ បាននិទ្ទេសAដូចការតាំងចិត្ត
- 2016-09-12 18:22:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងរូបវិទ្យា ភីសុជាតិ បាននិទ្ទេសAដូចការតាំងចិត្ត
ចន្លោះមិនឃើញ
យុវសិស្ស ភីសុជាតិ មកពីស្រុកអង្គបូរី ខេត្តតាកែវ ទទួលបាននិទ្ទេស Aក្នុងការប្រកាសលទ្ធផលប្រលងបាក់ឌុបកាលពីម្សិលមិញនេះបានសម្រេចបំណងប្រាថ្នាហើយ។
ជយលាភីសិស្សពូកែរូបវិទ្យាទូទាំងប្រទេសរូបនេះបានធ្វើការតាំងចិត្តយ៉ាងមុតមាំមុនការប្រលងបាក់ឌុបប៉ុន្មានខែកន្លងមកនេះ។ ដោយចាត់ទុកថា បាក់ឌុបគឺជាជំហានមួយដ៏សំខាន់មុននឹងឈោងចាប់គោលដៅបន្តទៀត យុវជនដដែលបានប្រាប់ Sabayថា ក្រៅពីមុខវិជ្ជាប្រើខួក្បាលខ្លួននឹងប្រឹងប្រែងធ្វើអោយបានល្អជាពិសេសមុខវិជ្ជាមេរៀនដើម្បីសន្សំពិន្ទុ។
ថ្វីបើកូនទទួលបានចំណាត់ថ្នាក់ល្អដូចនេះក្ដី ក៏លោក ភី សុផាត ឪពុករបស់យុវសិស្សនិទ្ទេស Aខាងលើប្រាប់ថា លោកមិនមានការភ្ញាក់ផ្អើលអ្វីទេចំពោះលទ្ធផលនេះព្រោះលោកហាក់ដូចជាមានទំទុកចិត្តលើកូនប្រុសពិតជាអាចធ្វើបានព្រោះគាត់ (សុជាតិ) ធ្លាប់ឆ្លងកាត់ការប្រលងទាំងថ្នាក់ជាតិ និងអន្តរជាតិច្រើនលើកហើយ។ ទោះជាយ៉ាងណាលោកក៏ លោក សុផាត នៅតែបង្ហាញនូវមោទនភាព និងក្តីសង្ឃឹមចំពោះកូន។
សូមបញ្ជាក់ថា មុននេះបន្តិចយុវសិស្សរូបនេះធ្លាប់ចូលរួមប្រលងអូឡាំព្យាដនៅទីក្រុងហុងកុង បន្ទាប់មកទៅចូលរួមសន្និសីទអន្តរជាតិនៅប្រទេសស្វីសជាដើម។ ទាក់ទងនឹងផែនការអនាគតសុជាតិ បានបន្តថា៖ “គ្មានអ្វីប្រែប្រួលទេខ្ញុំសម្រេចចិត្តចាប់យកសកលវិទ្យាល័យភូមិនភ្នំពេញហើយព្រោះខ្ញុំចង់ក្លាយជាគ្រូបង្រៀន។
អត្ថបទៈ ជិន វេន
រូបថតៈទូរសព្ទដៃ