- 2016-09-15 13:00:54
- ព័ត៌មាន
មកដឹងតម្លៃសិក្សាជំនាញវេជ្ជសាស្ត្រ នៅគ្រឹះស្ថានឧត្ដមសិក្សាទាំង៤
- 2016-09-15 13:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃសិក្សាជំនាញវេជ្ជសាស្ត្រ នៅគ្រឹះស្ថានឧត្ដមសិក្សាទាំង៤
ចន្លោះមិនឃើញ
វេជ្ជសាស្ត្រ ជាជំនាញសិក្សាសំខាន់មួយក្នុងចំណោមជំនាញឯកទេសជាច្រើន ក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន។ សម្រាប់សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប និងមានបំណងប្រាថ្នាចង់ក្លាយជាគ្រូពេទ្យឯកទេស អាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សា មួយចំនួន និងតម្លៃសិក្សានៅទីនោះ៖
រូបថត៖ ផ្ដល់ដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម (គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ) ១.មហាវិទ្យាល័យវេជ្ជសាស្ត្រ ជំនាញ វេជ្ជសាស្ត្រ (បរិញ្ញាបត្រ ៨ឆ្នាំ) បង់១ឆ្នាំ ១៤០០ដុល្លារ ។ ២.មហាវិទ្យាល័យឱសថសាស្ត្រ ជំនាញ ឱសថសាស្ត្រ (បរិញ្ញាបត្រ ៥ឆ្នាំ) បង់១ឆ្នាំ១៤០០ដុល្លារ។ ៣. មហាវិទ្យាល័យទន្តវទនសាស្រ្ត ជំនាញ ទន្តសាស្រ្ត (បរិញ្ញាបត្រ ៧ឆ្នាំ) បង់១ឆ្នាំ១៤០០ដុល្លារ។ សាលាថែទាំវេជ្ជសាស្ត្រ ជំនាញ គិលានុបដ្ឋាក (បរិញ្ញាបត្ររង ៣ឆ្នាំ) បង់១ឆ្នាំ ៨០០ដុល្លារ។ ជំនាញ គិលានុបដ្ឋាក-ឆ្មប(បរិញ្ញាបត្ររង ៣ឆ្នាំ) បង់១ឆ្នាំ ៨០០ដុល្លារ។ ជំនាញ ឆ្មប(បរិញ្ញាបត្ររង ៣ឆ្នាំ) បង់១ឆ្នាំ ៨០០ដុល្លារ។ ជំនាញ បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ(បរិញ្ញាបត្ររង ៣ឆ្នាំ) បង់១ឆ្នាំ ៨០០ដុល្លារ។
អាហារូបករណ៍៖ (ផ្ដល់សម្រាប់តែសិស្សយោធា) ទីតាំង៖ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៦៤៦៥ ៧៧៧ /០៧០ ៧៩ ៨៣ ៨៥ / ០៩៧ ៩៧ ៦២ ៤៧៦ សារអេឡិចត្រូនិក៖ ihs.rcaf@gmail.com គេហទំព័រ៖ www.insti-sante.edu.kh ទំព័រហ្វេសប៊ុក៖ Health Science Institute of RCAF
សាកលវិទ្យាល័យន័រតុន (គ្រឹះស្ថានឧត្ដមសិក្សាឯកជន) មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជំនាញ វេជ្ជបណ្ឌិត (បរិញ្ញាបត្រ ៨ឆ្នាំ) ឆ្នាំទី១បង់ ៩០០ដុល្លារ ទី២បង់ ១២០០ដុល្លារ ទី៣ដល់ទី៨បង់ ១៥០០ដុល្លារ។ ជំនាញ ឱសថការី (បរិញ្ញាបត្រ ៥ឆ្នាំ) ឆ្នាំទី១បង់ ៩០០ដុល្លារ ទី២បង់ ១២០០ដុល្លារ ទី៣ដល់ទី៥បង់ ១៥០០ដុល្លារ។ ជំនាញ ទន្តបណ្ឌិត (បរិញ្ញាបត្រ ៧ឆ្នាំ) ឆ្នាំទី១បង់ ៩០០ដុល្លារ ទី២បង់ ១២០០ដុល្លារ ទី៣ដល់ទី៧បង់ ១៥០០ដុល្លារ។ ជំនាញ គិលានុបដ្ឋាកឧត្តម (បរិញ្ញាបត្រ ៤ឆ្នាំ) ឆ្នាំទី១បង់ ៩០០ដុល្លារ ទី២បង់ ១១០០ដុល្លារ ទី៣ដល់ទី៤បង់ ១២០០ដុល្លារ។ ជំនាញ អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ (បរិញ្ញាបត្ររង ៣ឆ្នាំ) ឆ្នាំទី១បង់ ៧៥០ដុល្លារ ទី២បង់ ៩០០ដុល្លារ ទី៣បង់ ៩៥០ដុល្លារ។ អាហារូបករណ៍៖ (ពុំមានសម្រាប់ជំនាញពេទ្យ) ទីតាំង៖ ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០៩៣ ៨៨៨ ៥៦៩/០៩៣ ៨៨៨ ៣៥៨ សារអេឡិចត្រូនិក៖ info@norton-u.com គេហទំព័រ៖ www.norton-u.com
សកលវិទ្យាល័យចេនឡា(គ្រឹះស្ថានឧត្ដមសិក្សាឯកជន) មហាវិទ្យាល័យថែទាំសុខភាព ជំនាញ គិលានុបដ្ឋាក (បរិញ្ញាបត្រ ៤ឆ្នាំ) បង់ឆ្នាំមូលដ្ឋាន ៤០០ដុល្លារ ឆ្នាំទី២ដល់ទី៤បង់ ៨៥០ដុល្លារ ជំនាញ ឆ្មប (បរិញ្ញាបត្រ ៤ឆ្នាំ) បង់ឆ្នាំមូលដ្ឋាន ៤០០ដុល្លារ ឆ្នាំទី២ដល់ទី៤បង់ ៨៥០ដុល្លារ ជំនាញ បច្ចេកទេសមន្ទីរពិសោធន៍ (បរិញ្ញាបត្រ ៤ឆ្នាំ) បង់ឆ្នាំមូលដ្ឋាន ៤០០ដុល្លារ ឆ្នាំទី២ដល់ទី៤បង់ ៨៥០ដុល្លារ អាហារូបករណ៍៖ (ពុំមានសម្រាប់ជំនាញពេទ្យ) ទីតាំង៖ ផ្លូវលេខ ៥៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០២៣ ៨៨៣ ២៦៩ ០១២ ៥៣៥ ០៨០ ទូរសារលេខ៖ ០២៣ ៨៨៣ ២៦៩ សារអេឡិចត្រូនិក៖ sreymom22.dit@gmail.com គេហទំព័រ៖ www.clu.com.kh
សាកលវិទ្យាល័យអន្តរជាតិ(គ្រឹះស្ថានឧត្ដមសិក្សាឯកជន) មហាវិទ្យាល័យឱសថសាស្ត្រ ជំនាញ ឱសថសាស្ត្រ (បរិញ្ញាបត្រ ៥ឆ្នាំ) ឆ្នាំទី១បង់ ១៥០០ដុល្លារ ទី២ដល់ទី៣ ២០០០ដុល្លារ ទី៤ ២៥០០ដុល្លារ ទី៥ ៣០០០ដុល្លារ។ មហាវិទ្យាល័យទន្តវទនសាស្រ្ត ជំនាញ ទន្តសាស្រ្ត (បរិញ្ញាបត្រ ៧ឆ្នាំ) ឆ្នាំទី១បង់ ១៥០០ដុល្លារ ទី២ដល់ទី៣ ២០០០ដុល្លារ ទី៤ ២៥០០ដុល្លារ ទី៥ដល់ឆ្នាំទី៧ ៣០០០ដុល្លារ។ មហាវិទ្យាល័យវិទ្យាសាស្ត្រថែទាំវេជ្ជសាស្ត្រ ជំនាញ គិលានុបដ្ឋាក (បរិញ្ញាបត្រ ៤ឆ្នាំ) ឆ្នាំទី១ ទី២ ទី៣ បង់១៥០០ដុល្លារ ឆ្នាំទី៤ បង់១៦០០ដុល្លារ។ ជំនាញ ឆ្មប (បរិញ្ញាបត្រ ៤ឆ្នាំ) ឆ្នាំទី១ ទី២ ទី៣ បង់១៥០០ដុល្លារ ឆ្នាំទី៤ បង់១៦០០ដុល្លារ។ ជំនាញ មន្ទីរពិសោធន៍ (បរិញ្ញាបត្រ ៤ឆ្នាំ) ឆ្នាំទី១ ទី២ ទី៣ បង់១៥០០ដុល្លារ ឆ្នាំទី៤ បង់១៦០០ដុល្លារ។ មហាវិទ្យាល័យវេជ្ជសាស្ត្រ និងរោគកុមារ ជំនាញ វេជ្ជសាស្ត្រទូទៅ (បរិញ្ញាបត្រ ៨ឆ្នាំ) ឆ្នាំទី១បង់ ១៥០០ដុល្លារ ទី២ដល់ទី៣ ២០០០ដុល្លារ ទី៤ទី៥ ២៥០០ដុល្លារ ទី៦ដល់ឆ្នាំទី៨ ៣០០០ដុល្លារ។ ជំនាញ រោគកុមារ (បរិញ្ញាបត្រ ៨ឆ្នាំ) ឆ្នាំទី១បង់ ១៥០០ដុល្លារ ទី២ដល់ទី៣ ២០០០ដុល្លារ ទី៤ទី៥ ២៥០០ដុល្លារ ទី៦ដល់ឆ្នាំទី៨ ៣០០០ដុល្លារ។
អាហារូបករណ៍៖ (១០០ភាគរយពេញ សម្រាប់តែសិស្សនិទ្ទេស A ក្រោយប្រលងថ្នាក់ជាតិ ) ទីតាំង៖ ផ្លូវ ១០១១-១៩៨៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០២៣ ៨៨១ ៦២៣ សារអេឡិចត្រូនិក៖ info@iu.edu.kh គេហទំព័រ៖ www.iu.edu.kh
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (គ្រឹះស្ថានឧត្ដមសិក្សាឯកជន) មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជំនាញ វេជ្ជសាស្ត្រ ជំនាញ ឱសថសាស្ត្រ ជំនាញ ទន្តសាស្ត្រ ជំនាញ គិលានុបដ្ឋាក ជំនាញ ឆ្មប ជំនាញ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ សម្គាល់៖ សម្រាប់ថ្លៃសិក្សាលើជំនាញនីមួយៗ ពុំទាន់អាចបញ្ជាក់បាន។ អាហារូបករណ៍៖ (ផ្ដល់ជូនសម្រាប់តែនិទ្ទេស A ឆ្នាំ២០១៦ ១០០ភាគរយ ដោយបានឆ្លងការប្រលងថ្នាក់ជាតិ និងបានដាក់ឈ្មោះអាហារូបករណ៍នៅសាកលវិទ្យាល័យ)
ទីតាំង៖ ផ្ទះលេខ ៥៥ ផ្លូវលេខ ១៨០ និង១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០២៣ ២២១ ៦២៤ ០២៣ ២២០ ៤៧៦ សារអេឡិចត្រូនិក៖ info@puthisastra.edu.kh គេហទំព័រ៖ www.puthisastra.edu.kh
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ)
មហាវិទ្យាល័យចំនួន៤ ៖ ១.មហាវិទ្យាល័យវេជ្ជសាស្ត្រ ជំនាញ វេជ្ជសាស្ត្រ ២.មហាវិទ្យាល័យឱសថសាស្ត្រ ជំនាញ ឱសថសាស្ត្រ ៣.មហាវិទ្យាល័យទន្តវទនសាស្រ្ត ជំនាញ ទន្តវទនសាស្រ្ត (ជំនាញសិក្សាពីវិទ្យាសាស្ត្រមាត់ ធ្មេញ អញ្ចាញ និងសរីរមួយចំនួននៅនឹងមាត់) ៤. មហាវិទ្យាល័យបច្ចេកទេសថែទាំវេជ្ជសាស្ត្រ ជំនាញ គិលានុបដ្ឋាក ជំនាញ ឆ្មប ជំនាញ បច្ចេកទេសមន្ទីរពិសោធន៍ ជំនាញ ព្យាបាលដោយចលនា ជំនាញ បច្ចេកទេសវិទ្យុសាស្ត្រ។
សម្គាល់៖ សម្រាប់ថ្លៃសិក្សាលើជំនាញនីមួយៗ គណៈកម្មការសកលវិទ្យាល័យពុំទាន់ចេញជាផ្លូវការទេ។ អាហារូបករណ៍៖ យោងតាមលិខិតលេខ ០៦៩ របស់ក្រសួងសុខាភិបាល ចំពោះសិស្សនិទ្ទេស A ភេទប្រុស ដែលមានពិន្ទុសរុបខ្ពស់ជាងគេលំដាប់ពីទី១ ដល់ទី៥ (Top 5) ក្នុងចំណោមសិស្សប្រុសទូទាំងប្រទេសក្នុងការប្រលងបាក់ឌុបឆ្នាំ ២០១៦ និងដូចគ្នាចំពោះសិស្សនិទ្ទេស A ភេទស្រីនៃការប្រលងបាក់ឌុបឆ្នាំ២០១៦ នឹងទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលឲ្យចូលរៀននៅសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ជ័យលាភីសិស្សឆ្នើមនិទ្ទេស A ទាំង១០នាក់នោះ អាចជ្រើសរើសចូលរៀនជំនាញណាមួយនៅសកលវិទ្យាល័យ ក្នុងនោះមាន ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត ថ្នាក់បរិញ្ញាបត្រឱសថសាស្ត្រ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ថ្នាក់បរិញ្ញាបត្រឆ្មប ថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ និងថ្នាក់បរិញ្ញាបត្ររងគ្រប់ផ្នែក។
ទីតាំង៖នៅឡូត៍លេខ៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០៩៣ ២៧ ៨៨ ៩៩ សារអេឡិចត្រូនិក៖ uhsc@univ-sante.edu.kh គេហទំព័រ៖ www.univ-sante.edu.kh
ចុចអាន៖ សិស្សនិទ្ទេស A ម្នាក់គត់ក្នុងខេត្តប៉ៃលិន ចង់ស្រវាអាហារូបករណ៍ក្នុងស្រុកមុនបរទេស
អត្ថបទ៖ មាន រតនា