• 2016-09-22 17:26:44
  • ព័ត៌មាន

សិស្ស​និទ្ទេសA ខេត្ត​កំពត ​ទទួល​បាន​រង្វាន់​អ្វីខ្លះ?

  • 2016-09-22 17:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កាលពីឆ្នាំសិក្សា ២០១៤-២០១៥ ខេត្តកំពត​មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤នាក់។ ចំណែកឆ្នាំសិក្សា ២០១៥-២០១៦ នេះវិញចំនួនសិស្សនិទ្ទេស A បានកើនដល់ ១១នាក់។ សម្រាប់ឆ្នាំនេះ​គេ​សង្កេតឃើញថា សិស្សនិទ្ទេស A ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ជាងឆ្នាំទៅម៉ិញ ឯរង្វាន់​ដែល​ទទួល​បាន​ក៏ច្រើន​ជាងឆ្នាំ​ទៅដែរ។

 

រង្វាន់​ផ្ដល់​ជូន​ដល់​សិស្ស​ពូកែ ដែល​ទទួល​បាន​និទ្ទេស​ A

 

បើតាមការឲ្យដឹងពីសិស្សឈ្មោះ ហៀវ លីហ័ង ជាសិស្ស​និទ្ទេស A មាន​លំដាប់ពិន្ទុ ៩៩.៧៩៥ មកពីវិទ្យាល័យ​ ហ៊ុន សែនឈូក ក្នុងស្រុកឈូក​បានប្រាប់ថា ក្នុង​ស្រុក​មានសិស្ស​និទ្ទេស A ចំនួន ៣នាក់ បាន​ទទួល​ថវិកា​លើកទឹកចិត្ត​ពី​សាលា​ស្រុកចំនួន ២២ម៉ឺនរៀល ក្នុងម្នាក់ៗ និងថវិកា ២០០ដុល្លារបន្ថែម ក្នុងម្នាក់ៗទៀត​ពីឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ហើយនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា សិស្ស​និទ្ទេស Aទាំង១១រូប​បានទទួល​ម៉ូតូ Honda Dream 2016 និង​ពាន​សិស្ស​និទ្ទេស A ម្នាក់​មួយ​គ្រឿង​បន្ថែមទៀត។

 

ហៀវ លីហ័ង ជាសិស្ស​និទ្ទេស A មាន​លំដាប់ពិន្ទុ ៩៩.៧៩៥ មកពីវិទ្យាល័យ​ ហ៊ុន សែនឈូក

 

 

ងាក​ទៅ​សិស្ស​និទ្ទេស A ម្នាក់ទៀតឈ្មោះ អ៊ុត រ័ត្នធា មកពីវិទ្យាល័យ​ហ៊ុនសែន​អង្គរ​ស្តុក ក្នុង​ស្រុក​អង្គរជ័យ មាន​លំដាប់ពិន្ទុ ៩៩.៩៩៦ ក៏បាន​ទទួលរង្វាន់​លើកទឹកចិត្ត​ដូចលីហ៊័ងដែរ ខុសគ្នា​ត្រង់ រ័ត្នធា បានទទួល​ប្រាក់ ៣៥ម៉ឺនរៀល ខណៈ​ស្រុក​អង្គរជ័យ​មានសិស្ស​និទ្ទេស A ដល់ទៅ ៤នាក់។ ដោយឡែក​ រ័ត្នធា ទទួលបាន​ពានពីរ​គឺ ពាន​សិស្សនិទ្ទេស A មួយ និង​ពានសិស្ស​បានពិន្ទុ​ខ្ពស់​មួយទៀត។

 

 

រីឯ តែ ស៊ីវ ក៏ជាសិស្សនិទ្ទេស A ម្នាក់ដែរ មានលំដាប់ពិន្ទុ ៩៩.៧១០ មកពីវិទ្យាល័យ​ឧត្តមវិជ្ជា ក្នុង​ក្រុង​កំពត​បានប្រាប់ថា នាងក៏បានទទួល ទឹកប្រាក់ ម៉ូតូ និង​ពានដូច​សិស្ស​និទ្ទេស A ដទៃទៀតដែរ គ្រាន់តែ​មិនទាន់​បានជួប​ខាងសាលា​ខេត្ត​នៅឡើយទេ តែខាង​សាលាខេត្ត​បានប្រាប់​ឲ្យទៅជួប​នៅថ្ងៃទី ២៤ ខែកញ្ញា បន្ទាប់ពី​វិលត្រឡប់​ពី​ភ្នំពេញ​សិន៕

 

 

 

អត្ថបទ៖ គីម សាយ រូបថត៖ ទូរសព្ទដៃ

   
មតិយោបល់