• 2016-11-12 04:00:06
  • ព័ត៌មាន

បង្គន់​អនាម័យ​​​ ៤២២​បង្គន់​​​​​​​ ​ត្រៀម​សម្រាប់​​​​សាធារណជន​​មក​លេង​អុំ​ទូក​

  • 2016-11-12 04:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្គន់​​សាធារណៈ​ចល័ត​ ៤២២ បង្គន់​ លើ​​២៥​ទី​តាំង​ ត្រូវ​​​បាន​ដំឡើង​សម្រាប់​ត្រៀម​​​ ជួយ​សម្រួល​ដល់​សាធារណជន​​ដែល​នឹង​មក​​កម្សាន្ត​​​នា​ក្នុង​ឱកាស​​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប​ និង​សំពះ​ព្រះខែ អកអំបុក ​ដែល​កាន់​តែ​​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ទំព័រ​​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

យ៉ាង​ណា មិន​ទាន់​មាន​ព័ត៌មាន​ពី​ទីតាំង​ផ្លូវ​ការ​នៃ​បង្គន់​សាធារណៈចល័ត​ទាំង​នោះ​នៅ​ឡើយ ដោយ​ Sabay មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​លម្អិត​លើ​ករណី​នេះ​ពី​មន្ត្រី​របស់​សាមី​ស្ថាប័ន​នៅ​ឡើយ ដោយ​ទូរសព្ទ​ចូល​តែ​ មិន​មាន​អ្នក​លើក។

បើ​យោង​តាម​​ទំព័រ​ហ្វេសប៊ុក​របស់​​ក្រសួង​សាធារណការ​ ក្រៅ​តែ​ពី​ការ​ដំឡើង​បង្គន់​​​អនាម័យ​ទាំង​​៤២២​​បង្គន់​​ ក្រុម​ការងារ​​នៃ​មន្ទីរ​សាធារណការ​​ និង​ដឹក​ជញ្ជូន រាជធានី​​ភ្នំពេញ ​​បាន​អនុវត្ត​ន៍ការងារ​ជា​ច្រើន​ទៀត​៖

  • តុប​តែង​លំអ​​ភ្លើង​តាម​​ដើម​ឈើ​នៅ​សួន​វិមាន​ឯករាជ្យ សួន​មាត់​ទន្លេ​ជ្រោយ​ចង្វារ​ 
  • តុប​តែង​ភ្លើង​ព្រះ​អង្គ​ដង្កើ​
  • ដំឡើង​បង្គោល​ភ្លើង​ហ្វា​ចំនួន​ ៥​បង្គោល​នៅ​សួន​បទុមវតី និង​ដរ​អរិយក្សត្រ
  • តុប​តែង​របារ​កាត់​ទទឹងផ្លូវ (overhead) ចំនួន​៤​កន្លែង នៅ​ខាង​ជើង​វិមាន​ឯករាជ្យ វត្តភ្នំ ព្រះ​គម្លង់ និង​ខាង​លិច​រង្វង់​មូល​​សម្តេច​សង្ឃ ជួន ណាត
  • លាប​កំបោរ​ និង​ស្ពិចត្រូ​នៅ​គល់​ឈើ​ និង​ខឿន នៅ​ផ្លូវ​នរោត្តម សុធារស ស៊ីសុវត្ថិ​ សហព័ន្ឋ​រុស្ស៊ី​សុរាម្រិត សួន​បទុមវតី សួន​ច័ន្ទឆាយ៉ា...
  • លាប​គំនូស​ផ្លូវ​ចំនួន ៧ខ្សែ មាន​ផ្លូវ​ស៊ីសុវត្ថិ សុធារស វិថី​រដ្ឋសភា ផ្លូវលេខ២៤០ ១៥៤...
  • ត្រៀម​កម្លាំង ២៩០នាក់ សម្រាប់​បោស​សំរាម 
  • ត្រៀម​រថយន្ត​បូម​លូ និង​លាង​សំអាត ចំនួន ៨គ្រឿង
  • រៀប​ចំ​ស្លាក​បង្ហាញ​ទិស​ចំនួន ៩៧​ស្លាក
  • លាប​ថ្នាំ​ស្តូប​បរមរូប ព្រះ​បរម​រតនកោដ្ឋ និង​អាង​ទឹក
  • ថែ​ទាំ​បង្គន់​ថ្មី​ចំនួន ៤កន្លែង គឺ​សួន​បទុមវតី សួន​ក្រម ង៉ុយ សួន​ដរ​អរិយក្សត្រ...។​​​​​​

អត្ថបទ៖ មាន រតនា

រូបភាព៖ មន្ទីរសាធារណការ

មតិយោបល់