• 2016-11-13 04:45:50
  • ព័ត៌មាន

សព​ចំណុះ​ទូក ២​នាក់​ដែល​ជួប​គ្រោះ​ថ្នាក់ អណ្ដែត​នៅ​ខេត្ត​កណ្ដាល

  • 2016-11-13 04:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រាយការណ៍​ព័ត៌មាន​របស់ Sabay បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា សព​ចំណុះ​ទូក ២នាក់ ដែល​ត្រូវ​កប៉ាល់​ទេសចរណ៍​វៀតណាម​១​គ្រឿង​បុក​អំឡុង​ពេល​ហាត់​សម​​កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា កន្លង​ទៅ បាន​អណ្ដែត​នៅ​ស្រុក២ ផ្សេង​គ្នា​ក្នុង​ខេត្ត​កណ្ដាល។

សព​ជន​រង​គ្រោះ​ទាំង ២​នាក់ ត្រូវ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង ៨និង៤៥នាទី​ព្រឹក​មិញ​នេះ ដោយ​អណ្ដែត​នៅ​កោះ​រះ និង​នៅ​ឃុំ​សិត្បូ ។ សព​ជន​រងគ្រោះ​ទាំង​ពីរ​មាន ឈ្មោះ ឈឺន ចន ភេទ​ប្រុស​អាយុ៣៦ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ថ្មី១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ដង​ទន្លេ​មេគង្គ​ក្រោម ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ ចំណែក​ឈ្មោះ សុខ ចាន់ជេស្តា ភេទ​ប្រុស​អាយុ ១៨ឆ្នាំ មាន​ទី​លំនៅ​ជាមួយ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ឃុំ​សិត្បូ ស្រុក​ស្អាង​ខេត្ត​កណ្ដាល។

ទូក​ដែល​ជួប​គ្រោះ​ថ្នាក់​ឈ្មោះ "រស្មី​ស្រី​ស្រស់ ដា​ញ់​ទិព្វ​សែន​ជ័យ" ត្រូវ​កប៉ាល់​ទេសចរណ៍​វៀតណាម​មួយ​គ្រឿង​បុក អំឡុង​ពេល​ហាត់​សម​កាល​ពី​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​កន្លង​ទៅ។ ភ្លាម​ៗ​នោះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ស្រង់​មនុស្ស ៨នាក់ តែ​បាត់​ខ្លួន ២នាក់ ដែល​គេ​សង្ស័យ​ថា​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​ទើប​មិន​អាច​ហែល​យក​រួច​ខ្លួន​បាន៕

អត្ថបទ៖ គង់ វិសាល

មតិយោបល់