• 2016-12-01 06:03:00
  • ព័ត៌មាន

ចុង​ប៉ម កន្លែង​មើល​ថ្ងៃ​លិច​ស្អាត​បំផុត​​​នៅ​ក្រុង​ព្រៃវែង ឃើញ​ហើយ​លាន់មាត់​ថា WOW

  • 2016-12-01 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​ព្រៃវែង ត្បិត​ខ្សត់​កន្លែង​កម្សាន្ត​មែន តែ​មាន​កន្លែង​មួយ​ដែល​មើល​ថ្ងៃ​លិច​ស្អាត​បំផុត បើ​បាន​ឃើញ​ហើយ​ដឹង​តែ​ជាប់​ចិត្ត​ស្ទើរ​ដក​មិន​រួច។ នោះ​គ្មាន​អី​ក្រៅ​ពី ចុងប៉ម ល្បី​ប្រចាំ​ក្រុង​ព្រៃវែង​នោះ​ឡើយ។

អម​ដោយ​ទេសភាព​ថ្ងៃ​លិច​នា​រដូវ​ទឹក​ឡើង​ដែល​មិន​ចាញ់​ភ្នំ​ក្រោម និង​ភ្នំ​បាខែង ខេត្ត​សៀមរាប នោះ អ្នក​ក្រុង​ព្រៃវែង ទាំង​សិស្ស ទាំង​អ្នក​ធម្មតា តែង​មក​ទី​នេះ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៃ​ក្លិន​ទឹក​ទន្លេ ត្រជាក់​ស្វាង​អស់​ខួរ​ក្បាល។ ឯ​ខែ​ប្រាំង​វិញ គេ​នៅ​តែ​ស្រូប​ខ្យល់​បរិសុទ្ធ​ត្រជាក់ តែ​អម​ដោយ​ទេសភាព​វាល​ស្រែ​ប្រាំង​វិញ​ម្ដង ជំនួស​លើ​ផ្ទៃ​ទឹក​នា​ខែ​វស្សា។

សូម​មើល​ទេសភាព​ថ្ងៃ​លិច​យ៉ាង​ស្អាត​ដែល​ផ្ដិត​ដោយ​​អ្នក​ថត​រូប​អាជីព​របស់​ក្រុម​ការងារ «ផ្លូវ​ទឹក​ស្រុក»៖

អត្ថបទ៖ លី សុផាត

មតិយោបល់