• 2016-12-02 05:57:00
  • ព័ត៌មាន

ផ្ទះ​អាចម៍​គោ​នៅ​ស្វាយរៀង ធ្វើ​ពី​អាចម៍​គោ​ស្រស់ៗ ធន់​ជាប់​រាប់​សិប​ឆ្នាំ

  • 2016-12-02 05:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​មាន​ម្ហូប​ឆ្ងាញ់ៗ​ប្រចាំ​ខេត្ត​នោះ​ទេ ស្វាយរៀង ក៏​ល្បី​ល្បាញ​ជា​ជម្រក​នៃ​ផ្ទះ​អាចម៍​គោ​ធ្វើ​ពី​ដី​ឥដ្ឋ ដី​បាត​ស្រះ ចំបើង អាចម៍​គោ-ក្របី​ស្រស់ៗ ដែល​ជា​វប្បធម៌​ធ្វើ​តៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជា​យូរ​ហើយ។ ផ្ទះ​នេះ ​រឹង​មាំ​ជាប់​បាន​ដល់​ទៅ​លើ ២០ ឆ្នាំ​ឯណោះ ហើយ​មិន​ងាយ​ឆេះ​ទៀត​ផង។

ផ្ទះ​ប្រភេទ​នេះ មួយ​ផ្នែក​មាន​នៅ​ក្រុង​បាវិត ហើយ​សម្បូរ​ជាង​គេ​នៅ​ស្រុក​កំពង់រោទិ៍​តែ​ម្ដង។ សំណង់​ដោយ​ដៃ​សុទ្ធ​សាធ​នេះ កំពុង​ប្រឈម​នឹង​ការ​បាត់បង់​នៅ​ថ្ងៃ​អនាគត ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​មិន​សូវ​ជា​ដឹង ខណៈ​ដែល​ម្ចាស់​ផ្ទះ​ខ្លះ កំពុង​វាយ​កម្ទេច​វា​បណ្ដើរៗ ដើម្បី​យក​កន្លែង​សង់​ផ្ទះ​បែប​សម័យ​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​ស្រុក​ប្រចាំ​តំបន់។

ចង់​ដឹង​ផ្ទះ​អាចម៍​គោ​ខេត្ត​ស្វាយរៀង ធ្វើ​ពី​អ្វី​ខ្លះ ពិបាក​ធ្វើ​យ៉ាង​ណា និង​ធ្វើ​សម្រាប់​ស្នាក់​នៅ ឬ​យ៉ាង​ណា សូម​មើល​វីដេអូ​បទ​សម្ភាស​ខាង​ក្រោម៖

អត្ថបទ៖ លី សុផាត

មតិយោបល់