• 2016-12-03 02:24:00
  • ព័ត៌មាន

ត្រកួន​ស្រែ​នៅ​ស្វាយរៀង តូច​ល្អិត​ខុស​គេ តែ​ឆ្ងាញ់ ហើយ​ថ្លៃ​លើ​ត្រកួន​ធម្មតា

  • 2016-12-03 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​កុម្ម៉ង់​ឆា​ត្រកួន​ប្រេង​ខ្យង ឬ​គ្រឿង​ក្នុង​នៅ​ស្វាយរៀង អ្នក​អាច​នឹង​បាន​ភ្លក្ស​រសជាតិ​ដ៏​ឆ្ងាញ់​នៃ​ត្រកួន​មួយ​ប្រភេទ​ដែល​មាន​មាឌ​ល្អិត​ឆ្មារ​ខុស​ពី​ធម្មតា នោះ​គឺ​ត្រកួន​ស្រែ​ល្បី​ពេញ​ស្វាយរៀង។

អ្នកស្រី យ៉ាន អ្នក​លក់​បន្លែ​ក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង បាន​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា៖ "ត្រកួន​នេះ គេ​ហៅ​ថា​ត្រកួន​ស្រែ តូច​ខុស​ពី​ត្រកួន​ធម្មតា តែ​ថ្លៃ។ ពូជ​វា​មក​អ៊ីចឹង! វា​ឆ្ងាញ់​ជាង​អា​ធំ​ធម្មតា"។

ត្រកួន​ស្រែ​នេះ គេ​អាច​រក​បេះ​បាន​នៅ​តាម​វាល​ស្រែ បឹង ខណៈ​ដែល​អ្នក​ស្រុក​មួយ​ចំនួន​ក៏​មាន​ដាំ​ត្រកួន​ប្រភេទ​នេះ​ដែរ។ តម្លៃ​នៅ​ផ្សារ មួយ​ដុំ តែ ៥០០ រៀល​ប៉ុណ្ណោះ៕

អ្នកស្រី យ៉ាន អ្នក​លក់​បន្លែ​ក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង

អត្ថបទ៖ លី សុផាត

មតិយោបល់