- 2016-12-07 04:15:05
- ព័ត៌មាន
គួរឲ្យស្ដាយ! ចាបព្រៃវែង គេល្បីតៗគ្នាយូរមកហើយនោះ ផុតពូជបាត់
- 2016-12-07 04:15:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! ចាបព្រៃវែង គេល្បីតៗគ្នាយូរមកហើយនោះ ផុតពូជបាត់
ចន្លោះមិនឃើញ
ទឹកដីព្រៃវែង ល្បីថាសម្បូរបង្កងទន្លេធម្មជាតិឆ្ងាញ់មិនចាញ់តាកែវ ហើយកាន់តែល្បីតៗគ្នាមិនដាច់ពីមាត់នោះគឺ ចាបព្រៃវែង តែម្ដង។ ប៉ុន្តែ គួរឲ្យស្ដាយ ចាបព្រៃវែង ដែលធ្លាប់មានតែនៅខេត្តមួយនេះ លែងមានទៀតហើយ។
លោក ទឹម ទេពវង្សា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា៖ "ពីដើមនៅវាលស្រែប្រាំងចុងប៉មណឹង (នៅព្រៃវែង) ចាបស្រុកខ្មែរដែលល្បីជាងគេគឺចាបព្រៃវែងណឹងហើយ...នៅវាល វាលណឹងម៉ង... ដាច់ពូជហើយចាបណឹង! ដាច់ពូជហើយ!"។
លោកថា ដល់ខែស្រូវទុំ (ស្រែប្រាំង) ចាបព្រៃវែង ហើរមកពីតំបន់ស៊ីបេរី មកទំចុះស៊ីស្រូវនៅវាលស្រែប្រាំងចុងប៉ម។ ចាបនេះធំប្លែកខុសពីចាបធម្មតា ហើយរសជាតិធ្វើជាអាហារវិញឆ្ងាញ់។
យ៉ាងណាក៏ដោយ ការផុតពូជនេះ គឺសំដៅលែងឃើញមានចាបប្រភេទនេះហើរមកទំនៅវាលស្រែប្រាំងចុងប៉មទៀត ចាប់តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ដោយហេតុថា អាចមកពីលែងមានដើមរាំងដែលចាបធ្លាប់តែមកទំនៅចុងប៉មនោះ។ ប៉ុន្តែ អនុប្រធានមន្ទីរទេសចរណ៍រូបនេះ អះអាងថា បច្ចុប្បន្នអ្នកស្រុកពារាំងបានប្រទះឃើញ និងចាប់ចាបនេះលក់៕